ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព ស្នើសុំលោក ម៉ៅ ធនិន ពិចារណាដកការរិតត្បិតលើអ្នកសារព័ត៌មាននៅក្នុងខេត្តកំពតរបស់លោកតាមការគួរ

លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងនៅក្នុងលិខិតចំហររបស់លោកជូន លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយលោកបានស្នើថា លោកអភិបា លខេត្ជាតទីស្រលាញ់ និង គោរពរាប់អាន! ខ្ញុំពិតជា ទទួលស្គាល់ និងគោរពនូវសកម្មភាពរបស់លោកចំពោះ បុព្វហេតុ ដ៏ត្រឹមត្រូវ បំរើប្រជារាស្ត្រ។

 

លោក សយ សុភាព បញ្ជាក់ថា” ខ្ញុំស្នើសុំលោក អភិបាល ពិចា រណាដកការរិតត្បិតលើអ្នកសារព័ត៌មាននៅ ក្នុងខេត្តកំពតរបស់លោក តាម ការគួរ។ ដោយក្តីស្រលាញ់ និង គោរពរាប់អាន! ពីខ្ញុំ សយ សុភាព”។

ការស្នើសុំពីលោក សយ សុភាព ក្រោយពីលោក ម៉ៅ ធនិន បញ្ជាឱ្យប្រធានមន្ទីរព័ត៌មាន តម្រូវឱ្យអ្នកកាសែត ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមុនចុះយកព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តកំពតបាន។

ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លើយទៅលោក ម៉ៅ ធនិន ថា អ្នកសារព័ត៌មានមានសិទ្ធិពេញលេ ញ ក្នុងការចុះយកព័ត៌មានទូទាំងប្រទេស ដោយពុំចាំបាច់ជូនដំណឹង ឬសុំការអនុញ្ញាតពីអាជ្ញាធរឡើយ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា «អភិបាលខេត្តមួយ អ្នកកាសែតទៅណាត្រូវរាយការណ៍ ត្រូវជូនដំណឹងទៅអាជ្ញាធរ មិនមែនអ៊ីចឹងទេ”។

លោករដ្ឋមន្រ្តីរំលឹកថា ត្រា ៤០ បាននិយាយពីសិទ្ធិដើរហើរបស់ពលរដ្ឋ គេទៅណាគេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹងយើងទេ ។