ភ្បំពេញ: លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។
ជំនួបនោះគឺ ដើម្បីជម្រាបជូនពីការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានរបស់មន្រ្ដីនាំពាក្យរាជធានីខេត្ត និងទទួលអនុសាសន៍ណែនាំពី រដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរ។
រូបថត៖ ខឹម សុវណ្ណារ៉ា