ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលរដ្ឋ​​​​៧ គ្រូ​សាររស់នៅ​ភូមិ​ទូល​ព្រិច ឃុំ​មៀន ស្រុក​ព្រៃឈខេត្តកំពង់ចាមស្នើសុំ​ឲ្យ​​ លោក​ អ៊ុន ចាន់ដា ជួយ​រក​​យុត្តិធម៌​​ករណី​​វិវាទ​​ដីធ្លី​​​​​​

កំពង់ចាម៖ ​លោក ​ចឹក ឈឿន តំណាងប្រជាពលរដ្ឋ​​​ទាំង​ប្រាំ​៧ គ្រូ​សារ រស់នៅ​ភូមិ​ទូល​ព្រិច ឃុំ​មៀន ស្រុក​ព្រៃឈរ បាននិយាយ​ថា ពួកកាត់​ស្នើសុំទៅ​​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម រកយុត្តិធម៌ដល់​ពូកគាត់ ដោយសារតែ​​ដី​អាស្រ័យ​ផល តាំងពី១៩​៧៩ រហូតដល់​បច្ចុប្បន្នអស់ រយះពេល​៤២​ឆ្នាំ ពោល​គឺ​តាំងដូនតាមកម្ល៉េះកាលពីមុនផ្លូវ​លំបាក​ម្ល៉េះ​មុន​​ដល់បច្ចុប្បន្ននេះមានផ្លូវល្អក្រាលកៅស៊ូ ទទួល​រងនូវភាពអយុត្តិធម៌​ ដោយ​សារ​អាជ្ញាធរបាន​​ឃុបឃិតគ្នា​​ រួចប្តឹង​​ទៅតុលាការ​​ទាំង​បំពាន​​។​

លោក​បាន​រៀបរាប់ថា ​​គ្រូ​សារ​ដែល​រងគ្រោះ ទាំង ៧ គ្រោះគ្រួសារ ​ទឹកភ្នែក​ខំ​កាប់ឆ្ការ​សំអាត​ព្រៃ ធ្លាប់​ដាំពោត សណ្តែក ល្ងរ និងដំណាំផ្សេងៗហើយ​ បើសិន​គាត់​មិន​ធ្លាប់​កាន់កាប់ ក៍​មិន​ចង់បាន​១ ​ម៉ែត្រ​ដែរ តែ​​ពេល​នោះ​គ្មាន​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ មក​ហាម​ឬ​សួរនាំ​ទេ? ដល់ពេល​បច្ចុប្បន្ន នេះ ទើប​មានការប្រឆាំងពេលដីត្រូវប់ាន់ និងមានហាងឆេង​​ ដូច្នោះ​មាន​តែអភិបាលខេត្តទេ ដែលអាចជួយរក​យុត្តិធម៌បាន​​​​ ។

ក្នុង​ឆ្នាំ​២០២១ មាន​ការអភិវឌ្ឍន៍​ក្រាល​កៅស៊ូ ស្រាប់តែ​អាជ្ញា​ធូរ​ភូមិ​ឃុំ លើក​ឡើងថា ​ពួកគាត់​ហ៊ុម​ព័ទ្ធ​របង​យក​ដី​សហគមន៍ ម្តង​ថា​ដី​រដ្ឋ​។ ហើយ​​​ដី​ដែល​ទំនាស់ មាន​ទំហំ​ចំនួន​២​ហិកតា ៣០ អា ។ ចំណែក ​លោក​ សែ វណ្ណៈ​ មេភូមិ​ទូល​ព្រិច លើក​ឡើងថា លោក​​មិន​ដឹង​ទេ ព្រោះ​លោក ទើប​មក​កាន់​ជា​មេ​ភូមិ​ថ្មី នេះ​ជា​ពាក្យដោះសារ​ប្រងើយ​កន្តើ​យ របស់​អាជ្ញាធរ​ភូមិ​ ឃុំ។​

​រឿងរ៉ាវ​ដី​ទំនាស់​ចំរូង​ចំ​រាស់ រវាង​ប្រជាពលរដ្ឋ ទាំង​ប្រាំ​៧​គ្រូ​សារ និង​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​ថ្នាក់​ឃុំ និង​ថ្នាក់​ស្រុក បាន​​អូស​បន្លាយ​​ជា​​ យូរ​ឆ្នាំ​មកហើយ មិនទាន់​សម្របសម្រួល នៅឡើយទេ ហើយ​គ៏គ្មាន​បើកភ្លើង​ខៀវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​នៅឡើយ​ទេ រយះ​កាល​កន្លង​មក។

លោក​ ជាង ហួ មេឃុំ​មៀន ​ធ្លាប់​អញ្ជើញ​ពួកគាត់​ទាំង​ប្រាំ​៧​ គ្រូ​សារ​សម្រុះសម្រួល ​៤​ដង​ទៅ​ហើយ នៅតែ​មិន​ត្រូវ​​គ្នា​រហូតមកដល់បច្ចុប្បន្ននេះហើយ​​ឥឡូវនេះមានស្ថាប័នតុលាការ​​​បាន​​កោះហៅឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ២០២១នេះផងដែរ​​។

​លោកមេឃុំបានអញ្ជើញពួកគាត់៧ គ្រួសារ​លើក​ទី​០១ អត់​បាន​ចុះ​លេខ​លិខិតអញ្ជើញ ឃ​.​ម នៅ​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​២០២១ លោក ជាង ហួ បាន​អញ្ជេី​ញ ឈ្មោះ ចឹក ពៅ មក​សម្របសម្រួល​តែម្នាក់ឯង លើក​ទី​០២ លេខ ០៦/21​ឃ​.​ម នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២១ មានឈ្មោះ លោក​ចឹក ហួត លោក​ចឹក ឈឺ​ន លោក​ចឹក ឌឿ​ន លោក ចឹក ចំរើន និង​អ្នកស្រី ចឹក ហ៊​ន់ អ្នកស្រី ចឹក ហេង ចឹក ស្រី​ពៅ អ្នក​ទាំងអស់​គ្នា រស់នៅ​ក្នុង​ភូមិ​ទូល​ព្រិច ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

តាម​ការអញ្ជើញ របស់លោក ជាង ហួ មេឃុំ​មៀន បាន្យដឹងថា ​ពួកគាត់​ទាំងអស់គ្នា បាន​​ហ៊ុម​ព័ទ្ធ​របង​យក​ដី​រដ្ឋ តាម​ពិត​មិន​ដូច្នោះ​នោះទេ គឺពួកគាត់​បាន​​អាស្រ័យ​ផល​កាន់កាប់​យូរ​ឆ្នាំ​មកហើយ ។

លើក​ទី​០៣ លិខិតអញ្ជើញ​មាន​លេខ​១៦ ឃ​.​ម នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២១ លោក ជាង ហួ មេឃុំ​មៀន ដាក់​លិខិត​អញ្ជើញ ទាំង​ ​៧​គ្រូ​សារ ចូល​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី រវាង​អាជ្ញាធរ​ឃុំ និង​ប្រជាពលរដ្ឋ ប្រាំ​៧​គ្រូ​សារ មិន​បាន​ជា​ផ្លែផ្កា​នោះឡើយ​។​

​លើក​ទី​០៤. លេខ​២៣.​ឃ​ម នៅ​ថ្ងៃ​ទី ០៥ ខែ ០៦ ឆ្នាំ​២០២១ លោក​ជាង ហួ មេឃុំ​មៀន​បានដាក់​លិខិតអញ្ជើញ​ចំនួន​តែ​៤​នាក់ គឺ​អ្នកស្រី ចឹក ហេង ចឹក ហ៊​ន់ ចឹក ឈឿន ចឹក ពៅ ចូលរួម​ផ្សព្វផ្សាយ​តាម​ដីកា​សម្រេច​របស់​ចៅក្រម ខេត្ត​កំពង់ចាម​។​

លោក ហៃ ផា​រ៉ា ចៅ​ក្រុម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ តាម​សណុំ​រឿង​រក្សា​ការពារ លេខ ១៦ ចុះ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១ សម្រេច​ចាត់ចែង ដី​ដែល​ទំនាស់​ប្រជាពលរដ្ឋ ទាំង​ ​៧​គ្រូ​សារ ធ្លាប់​អាស្រ័យ​ផល​នោះ ជា​បណ្តោះអាសន្ន អោយ​ចូល​បំភ្លឺ ចំនួន​៤​ នាក់​ ទី១ ឈ្មោះ ចឹក ហ៊​ន់ ទី២​ ឈ្មោះ ចឹក ឈឿន ទី​៣ ឈ្មោះ ចឹក ហេងទី ៤ ​ចឹក ពៅ ម្តង​រួច​ទៅ​ហើយ​​ បាន​ដាក់បន្ទុក​ថា ពួកគាត់​ហ៊ុម​ព័ទ្ធ​របង​យក​ដី​រដ្ឋ ។​

​បើ​យោង​តាម​អនុ​សាស្ត្រ របស់​សម្តេច តេ​ជោ ហ៊ុន សែន ដី​ដែល​ប្រជាពលរដ្ឋ អាស្រ័យ​ផល លើសពី​៥​ឆ្នាំទៅគឺជាម្ចាស់​កម្មសិទ្ធិ ហើយ​​ ជាពិសេស អាជ្ញាធរ​ភូមិ​ឃុំ ហាក់បីដូច​ជា​មិន​អើពើ យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង មិន​ព្រម​ចុះ​វាស់​វែង​​អោយ ពួក​គាត់​កាន់កាប់ ជា​កម្មសិទ្ធិ បែរ​ជា​បញ្ជួន​រឿង​ទំនាស់​ដីធ្លី អោយ​ទៅ​ថ្នាក់​ខេត្ត ជាអ្នកដោះស្រាយ​ទៅវិញ​។​

​ជុំវិញ​រឿងទំនាស់​ដី​ ប្រជាពលរដ្ឋ​៧​គ្រូ​សារ រស់នៅ​ភូមិ​ទូល​ព្រិច ឃុំ​មៀន ស្រុក​ព្រៃឈរ សំណូមពរ​ និង​ទទូច​ដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិ​បាល ខេត្ត​កំពង់ចាម និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់ ដាក់​ការស៊ើបអង្កេត​ឡើងវិញ ដើម្បី​ជៀសវាង​ប៉ះទង្គិច រវាង​កម្លាំង​សមត្ថកិច្ច និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​​៧​គ្រូ​សារ​ខាងលើ​នេះ​​។