(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
លើសពីនេះមានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយ កដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងសហការី។
របៀបវារៈក្នុងកិច្ចប្រជុំរួមមាន៖
១- វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប.
២- របាយការណ៍សកម្មភាពការងារដែលបានអនុវត្តក្នុងសាខា រាជធានី ខេត្ត
៣- បញ្ហាប្រឈមដែលបានអនុវត្តនាពេលកន្លងមក
៤- ផែនការសកម្មភាពអនុវត្តបន្ត និងសំណូមពរ