មិនអាចរួចខ្លួនជាដាច់ខាត ព្រោះអ្នកបំផ្លាញយុទ្ធសាស្ត្រ និង សេដ្ឋកិច្ចជាតិ
ហេតុអីអ្នកធ្វើជាចៅហ្វាយខេត្ត និង ស្នងការរងនគរបាលខេត្ត បែរជាខ្លៅមិនដឹងអំពីយុទ្ធសាស្ត្រ និង សេដ្ឋកិច្ចជាតិ? ជាពិសេសភូមិសាស្ត្រនយោបាយ។
ចង់ធ្វើតែធំតែល្ងង់ខ្លៅ។ លោភ លន់ មិនប្រមាណខ្លួន ធ្វើឱ្រប្រជារាស្ត្រខ្មែរមួយនគរលំបាកដោយសារពួកខ្លួនប៉ុន្មាននាក់នេះ។
អ្នកបានធ្វើឱ្យសត្រូវ វាយប្រហារមេដឹកនាំជាតិ(រដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន នៃ កម្ពុជា) និង រាជរដ្ឋាភិបាល។
តើពួកលោភ លន់ ខុសច្បាប់ចាប់យកដីជុំវិញបឹងទន្លេសាប ទាំងនេះដឹងទេថាពួក បច្ចាមិត្ត យក បញ្ហា ទន្លេសាប ទន្លេ មេគង្គ តារាសាគរ និង កំពុងផែរាម មកវាយប្រហារ កម្ពុជា ហើយ តថ្លៃ ជាមួយកម្ពុជា?
យ៉ាងណាក៏រដ្ឋបុរសសន្តិភាពសម្តេច តេជោ ហ៊ុន សែន មិនអនុញ្ញាតិជាដាច់ខាតចំពោះបរទេសណាដែលបំពានអធិបតេយ្យកម្ពជា។ កម្ពុជាជាប្រទេសឯករាជ្យ។
តំបន់បឹងទន្លេសាបថ្ងៃក្រោយនឹងក្លាយជាឃ្លាំងសេដ្ឋកិច្ចជាតិចដ៏មហាសាលសម្រាប់ប្រទេសកម្ពុជាទាំងមូល។
កន្លងមកបើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេស មហាអំណាច ចង់បានទន្លេសាប ខ្លាំងព្រោះ វា បានបំរើឱ្យទាំងខាងភូមិសសស្ត្រ យុទ្ធសាស្ត្រ និង សេដ្ឋកិច្ច។
នៅពេលខាងនេះសម្តេចតេជោ នាយក រដ្ឋមន្ត្រី នឹងស្ថាបនាស្ពាន ឆ្លងកាត់ទន្លេសាប នៅចំទីរួមខេត្តតែម្តងដើម្បីតភ្ជាប់ទៅត្រើយខាងកើត ចម្ងាយផ្លូវ ៥៨,៧គម និង ស្ពាន ប្រវែង ៣៩០០ម។
ដកស្រង់ពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល