រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ នៅថ្ងៃទីធ្នូនេះបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាបុគ្គលដែល៖មានការអប់រំនិងចំណេះដឹងខ្ពស់ ទាំងផ្នែករដ្ឋបាល សេដ្ឋកិច្ច ការទូត និងយោធាមានសមត្ថភាពសម្របសម្រួលការងារទាំងក្នុងចំណោមយុវជន និងរវាងយុវជន និងរៀមច្បងដទៃទៀតបានដឹកនាំការងារមនុស្សធម៌ និងសុខាភិបាលប្រកបដោយភាពជោគជ័យ និងសាទរស្វាគមន៍ពីសំណាក់ប្រជាជន ជាពិសេសក្នុងការទប់ស្កាត់និងព្យាបាលជំងឺកូវីដ-១៩ដ៏កាចសាហាវ។
លើសពីនេះបានចូលរួមដោយផ្ទាល់ក្នុងការការពារបូរណភាពទឹកដី និងអង្គព្រះមហាក្សត្រមានសុខភាពល្អ កាយសម្បទារឹងមាំ និងអាចអត់ធន់គ្រប់ការងារមានចរិតលក្ខណៈល្អ សុភាពរាបសារ រួសរាយរាក់ទាក់ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ជាពិសេសមានប្រវត្តិដូច សម្តេចតេជោ គឺមិនបោះបង់ចោលកូនចៅ សហការី និងប្រជាជននៅគ្រប់កាលៈទេសៈ ទោះបីជាត្រូវប្រឈមនឹងឧបសគ្គ ឬការគំរាមកំហែងរបស់គូប្រជែង ឬសត្រូវយ៉ាងណាក៏ដោយ
គុណសម្បត្តិធំបំផុតគឺ មានទំនាក់ទំនងល្អជាមួយតំណាងកម្មករ និយោជិត និងអ្បកវិនិយោគជានិមិត្តរូបនៃអំពើល្អ និងការខិតខំតស៊ូនឹងការងារជាកូនជាចៅជាស្វាមីជាឪពុក និងជាបងគំរូ នៃសង្គមកម្ពុជា ជាពុទ្ធសាសនិកជនដ៏ស្មោះស្ម័គ្រ និងជាអ្នកមានបេះដូងទូលាយចំពោះការគោរព ប្រណិប័តន៍ ប្រពៃណី ជំនឿ និងសាសនា នានាមានបទពិសោធន៍ និងស្នាដៃលេចធ្លោក្នុងការងារគណបក្ស និងទំនាក់ទំនងអន្តរជាតិផងដែរ។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា”ខ្ញុំបាទ មានមោទកភាពចំពោះការដឹកនាំរបស់ ឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត នាពេលកន្លងមក និងពិតជារីករាយសាទរចំពោះការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌីត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ ជួបប្រទះតែសិរីសួស្តី គ្រប់ប្រការ និងឈ្នះអស់មារសត្រូវទាំងឡាយ”។