ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុម​​ពលរដ្ឋនិងមន្រ្តីរាជការ​​នៅ​​ខត្តកែប​​ ស្នើ​សំុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន មេត្តា​​ចាត់​វិធានការ​​« ការណីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច​​បាន​​រំលោភយកដីព្រៃលិចទឹកនិងឆ្នេរអង្កោល»

ភ្នំពេញ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​បានបញ្ជាឲ្យរឹបអូសដីរបស់ អតីតអភិបាលខេត្តកំពង់ឆ្នាំងរហូតទៅដល់ជាង 2000 ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ ពីលោក ឈួរ ច័ន្ទឌឿន ដែល​​លួចកាន់កាប់ព្រៃលិចទឹកនិងវាតទីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែ​​ឥឡូវនេះ​ រឿងថ្មីស្រឡាង​មួយ​ទៀត​នៅខេត្តកែបឯណោះ​វិញ​​ ​​បាន​​ផ្ទុះឡើង ដោយ​​​ត្រូវបាន​​ក្រុម​ពលរដ្ឋនិងមន្រ្តីរាជការ​ជាច្រើន​កំពុងតែ​​ទទួច​​ស្នើ​ឲ្យ​​រាជរដ្ឋាភិ​បាល សម្តេចតេជោ ហ៊ុន សែន និង​​ថ្នាក់ដឹកនាំស្ថាប័នជំនាញៗ​​​ គួរ​ចាត់វិធានការ​លើ​​ករណីការរំលោភយកដីព្រៃលិចទឹកនិងឆ្នេរអង្កោល ដែលពាក់ព័ន្ន និង​​មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។​

សេចក្តីរាយការណ៍ពី​ក្រុម​​ពលរដ្ឋ​នៅខេត្ត​កែប និងមន្រ្តីរាជការ​មួយ​ចំនួន​ធំបាន​និយាយប្រាប់សារព័ត៌មានដេលីខ្មែរ​​ថា នៅ​ខេត្តកែវិញ​​មានការរំលោភយកដីព្រៃលិចទឹក ដីឆ្នេរអង្កោល រួមនិង​ដីកោងកាង​​ជាច្រើន ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការនៅឡើយទេ រហូត​មក​​ដល់ពេលនេះ  ខណៈដែលពលរដ្ឋភាគច្រើន​កំពុងតែ​​ទន្ទឹងចាំមើល ថាតើ​​ស្ថាប័ន​ជំនាញ​ណាមួយ​​ហ៊ាន​ចាត់វិធានការ​លើ​មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ ដែល​​ប្រភពស្និទ្ធសុំមិនបញ្ចេញឈ្មោះ​បង្ហើប​ថា «មានតួនាទីជាអគ្គនាយក​គ្រប់​គ្រង់ថវិការដ្ឋនៅក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ផងដែរ»។

ថ្វីត្បិតតែប្រភពព័ត៌មាន​​សុំលក្ខណ្ឌមិន​បញ្ចេញឈ្មោះ ប៉ុន្តែពួកគាត់និយាយថា តើនឹង​​មានចំណាត់ការទៅរួចទេ បើ​​មន្ត្រីរដ្ឋកាន់​​ប្រាក់វាល់ រាប់លានដុល្លារមកយកដីសមុទ្រនិងដីព្រៃលិចទឹកបានរហូតទីតាំងខ្លះចេញប្លង់ និងសង់សំណង់រឹងមាំរួចទៅ​​ហើយ​នោះ ឬមួយ​មន្រ្តីនោះ​មាន​ខ្នងបង្អែកធំ ទើប​មិន​ទាន់ឃើញមានចំណាត់​ការតាមផ្លូវច្បាប់។

ក្រុម​​ពលរដ្ឋទាំងនោះ​និយាយថា នៅឆ្នេរអង្កោល​​ អតីតរបស់វីរៈព្រំដែនទឹក នៅក្នុងភូមិអង្កោល​​  ស្រុកដំណាក់ចង្អើរ​​ និងដីជុំវិញប៉មបុរាណជាកន្លែងជាប្រវត្តិសាស្ត្រសង្គ្រាមក៏គេអាចដូរចេញនិងយកបានចេញដោយយកជំនួសជនដែលជន​មានប្រាក់ទៅវិញ ហើយមិនឃើញមានចំការនៅឡើយ​​​។

មន្រ្តីរាជការនិងពលរដ្ឋ​ជាច្រើន​​ខាងបាន​​​និយាយថា«  ដីខាងលើគេសង់ក្លាយជារបស់ លោក អន់ វង្ស វ័ន មានតួនាទីជាអគ្គនាយកថវិកាថ្នាក់​ក្រោម​ជាតិ​​​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។

ចំណែកលោក សោមពិសិដ្ឋ អភិបាលខេត្តកែបបានលើ​កឡើង​ថា ភូមិអង្កោល បានប្រកាសតំបន់វិនិច្ឆ័យ ចេញបានឲ្យដោយដី១ជួរ និងដីពលរដ្ឋកាន់កាប់អាស្រ័យផលធ្វើការវាស់វែងជូនហើយ លោកបានជំរុញឲ្យនូវការវាស់វែងតាមនីតិវិធី កាត់ចំណីព្រែក ចំណីសមុទ្រតាមគោលការណ៍ ប៉ុន្តែ​​ទោះជាយ៉ាងណាក៏ដោយដីជាក់ស្ដែង​​នឹងដីដែលបានវាស់វែង ចុះបញ្ជីជាគោលការណ៍​ ។

សារព័ត៌មាន ដេលីខ្មែរ នៅមិនទាន់សុំការបំភ្លឺពី លោក អង្គ វង្ស វឌ្ឍនៈ  ដែល​ប្រភព​បាន​ចោទថា មានតួនាទីជាអគ្គនាយកថវិកាថ្នាក់​ក្រោម​ជាតិ​​​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​នៅឡើយទេ ពាក់ព័ន្ធនិងការចោទប្រកាន់​នេះ​។​​

សម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះ បាន​ថ្លែងតាមសារសម្លេងថា«អ្នកដែលមាន​​ពាក់ព័ន្ធជាមួយអ្នកណាផ្សេងទៀត យើងមិនអាចអត់អោនអោយបានទេដែលយើង កំពុងខិតខំប្រយុទ្ធជាមួយនឹងជំងឺកូវីដ19។ បែរជាមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអាចំពោះច្បាប់ របស់ប្រទេសជាតិ អ្នកទាំងនិងមិនសក្តិ​​សមធ្វើជាមន្ត្រីតទៅទៀតទេ ពួកគេដេកគុកប្រសើរជាងធ្វើជាមន្ត្រី ហើយសុំកុំនិយាយថា ធ្វើការជូនបក្សកូនរដ្ឋ បែរ រដ្ឋឬគណបក្សមិនយោគយល់)»។

យោងតាម​​ អនុក្រឹត្យ ចុះហត្ថលេខា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០១៥ ត្រង់ មាត្រាទី ៨ បានកំណត់ថា ឆ្នេរនិងពាម សមុទ្រត្រូវកំណត់ចម្ងាយ 100 ម៉ែត្រ ពេលទឹកជោ អតិបរមា ដោយគិតពីមាត់ឆ្នេរ និងមាត់ពាម សមុទ្រហើយប្រសិនបើមានផ្លូវសាធារណៈក៏គិតត្រឹមផ្លូវនោះ ចុះក្រឡេកមកមើលទីតាំងនេះវិញ ហេតុអ្វីបានជាគេសង់សំណង់រឹងមាំថ្មីៗ​​លើដីឆ្នេរនិងវាទទីយកដីព្រៃកោងកាងនេះបានទៅវិញ។​​

​​