ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន បាន​ពន្យារពេលឲ្យ លោក គុណ ញឹម បន្ត​ធ្វើជាមេគយដល់ឆ្នាំ២០២៥

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពន្យារពេលឲ្យលោក គុណ ញឹម បន្ត​​ធ្វើជាមេគយដល់ឆ្នាំ២០២៥បន្តទៀត បើ​​គ្មានអ្នកណាមកជំនួសបានទេ ព្រោះកន្លងទៅ​​មានអ្នកខ្លះកំពុងរត់ការ ដើម្បីសុំធ្វើមេគយបន្ត​​ ហើយ​ការ​ប្រកាសនេះ ខណៈដែល សម្តេចបាន​​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ​២០២១នេះ។
សម្តេចតេជោ ហ៊ុន បាន​ថ្លែងបញ្ជាក់ថា “កុំអាលឲ្យគុណញឹម ចូលនិវត្តន៍ ខ្ញុំពន្យាពេលឲ្យដល់២០២៥ ទុកឲ្យធ្វើទំនើបកម្មគយនេះបន្តិចទៀត គយនេះ ដោយសារគាត់មិនទាន់ចាស់ទេ ។ ខ្ញុំដឹងមានគេរត់ការសុំកន្លែងគយនេះ ។ រត់ការសុំធ្វើមេគយ រត់មិនរួចទេ។
នៅថ្ងៃនោះដែរ​ សម្តេចតេជោបានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍របស់ លោក​​ គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។