ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហេង សួរ អញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

(ភ្នំពេញ)៖លោក ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈហៅថាក្រុម១៨បានអញ្ជើញសំណេះ សំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាជិក សមាជិកាចំនួន១៦៨នាក់ ដែលបានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កម្មវិធីនេះរៀបចំជូនសហជីព និងកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនិងក្រុមហ៊ុនឯកជននិងជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម នាពេលកន្លងមក រៀបចំដោយសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

សូមបញ្ជាក់ថា សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខា ធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅដើមឆ្នាំ២០១៥។

បច្ចុប្បន្ននេះ សមាគមមានសមាជិក សមាជិកា សរុបចំនួន១៧០៨នាក់និងមានសាខាចំនួន ៨នៅរាជធានីភ្នំពេញ ដែលមានគោលបំណងសំខាន់ៗរួមមាន៖ ១)រឹតចំណងសាមគ្គីភាពរវាងសិស្ស និស្សិតផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ២)ផ្ដល់ការគាំទ្រ និងលើកទឹកចិត្តការសិក្សាស្រាវជ្រាវរបស់សិស្ស។

និស្សិត ៣)ផ្តល់ព័ត៌មានអាហារូបករណ៍ និងការងារ និងប្រឹក្សាយោបល់ដល់អតីតសិក្ខាកាម សិស្ស និស្សិតផ្នែក TVET ៤)បណ្ដុះនូវគំនិតច្នៃប្រឌិត និងវិទ្យាសាស្ដ្រជឿនលឿនដល់សមាជិក និងយុវជនទូទៅ ៥)ចូលរួមសកម្មភាពមនុស្សធម៌ ការងារសង្គមនិងលើកកម្ពស់វប្បធម៌ ប្រពៃណីទំនៀមទំលាប់ល្អៗ របស់ខ្មែរ ។
ទី៦)សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដែលមានគោលបំណងប្រហាក់ប្រហែលគ្នាក្នុងការលើកកម្ពស់ និងលើកទឹកចិត្តដល់អ្នកដែលបានរៀនផ្នែក TVET ៧)ស្វែងរកមូលនិធិជួយដល់សិស្សនិស្សិ តក្រីក្រ និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិស្សិតដែលរៀនពូកែ។

លោក ថង សាម៉ុន អនុប្រធានសមាគមបានបញ្ជាក់ថាក្នុងឆ្នាំ២០២១ នេះ ឯកឧត្តម ហេង សួរ ដែលជាប្រធានសមាគមបានដឹកនាំសមាជិកដោយផ្ទាល់ចូលរួម បេសកកម្ម៣៣ម៉ោងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយសណ្ឋាគារ The Great Duke ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូ វីដ-១៩ កម្រិតស្រាលនិងបានបន្តដឹកនាំសមាជិកចំនួន ៥២២នាក់ ស្រី ១០៥នាក់ចូលរួមការងារស្ម័គ្រចិត្តជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបញ្ចូលទិន្នន័យចាក់វ៉ាក់សាំង ជូនដល់មន្ត្រីរាជការ សហជីព និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំងសកម្មភាពមនុស្សធម៌ កិច្ចការសង្គមសំខាន់ៗជាច្រើនទៀត។