ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកែបត្រួតពិនិត្យលើគំរូសំណាកគ្រឿងសមុទ្រស្រស់មានចំនួន ១៥​ ទទួលបានលទ្ធផលល្អប្រសើរ

ខេត្តកែប៖ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកែបបានចុះត្រួតពិនិត្យនូវគ្រឿងសមុទ្រស្រស់ដែលដាក់តាំងលក់ក្នុងក្រុងកែប​ ខេត្តកែបនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ហើយ​​ការចុះត្រួតពិនិត្យនេះគឺដើម្បីត្រៀមលក្ខណ:​ទទួលភ្ញៀវទេសចរនាឱកាសចូលឆ្នាំថ្មី​ ឆ្នាំសាកល២០២២ខាងមុខនេះ និងការពារនូវសុខុមាលភាពជូនប្រជាជនក្នុងខេត្ត និងភ្ញៀវដែលមកកំសាន្តក្នុងខេត្តកែបផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យឃើញថា​ សំណាកគំរូទាំង១៥​ មានភាពអនុលោមល្អប្រសើរ​ ពោលគឺមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។