ភ្នំពេញ: អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នង វាសនា និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកសណ្តាន់ ព្រមទាំង សមាជិកទាំងអស់រួមនិងសហការី សូមគោរពជូនពរ ចំពោះ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២។
អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នង វាសនា បានគោរពជូនសារថា សូមគោរពជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ សូមគោរព ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់តាមថែរក្សាសម្តេចទាំងទ្វេរជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចទាំងទ្វេរ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមណែកដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។
ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្រកបដោយពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕