ភ្នំពេញ៖ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរបស់ គ.ល.ក.ទាំងអស់ សូមគោរពជូន ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ បុត្រា បុត្រី ទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ។
ឯកឧត្តម រស់ ភីរុណ បានគោរពជូនសារថា សូមគោរពជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ សូមគោរព ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ បុត្រា បុត្រី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់តាមថែរក្សា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមណែកដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។
ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្រកបដោយពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕