ភ្នំពេញ៖ ឯកឧត្តម រស់ ភីរុណ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរបស់ គ.ល.ក សូមគោរពជូន ចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី ទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២២ ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ សូមគោរពជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ សូមគោរព ជូនចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រា បុត្រី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់តាមថែរក្សា សម្តេចក្រឡាហោម និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទទួលបាននូវសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមណែកដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។
ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្រកបដោយពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕