ភ្នំពេញ:ក្នុងឱកាសដ៏មហាប្រសើថ្លៃថ្លា ជ័យមង្គល ឧត្តុងឧត្តម នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២២នេះ ក្នុងនាមថ្នាក់ដឹកនាំសារព័ត៌មាន ដេលីខ្មែរ សូមគោរព លើកហត្ថបួងសួង និងសូមទេវតា តាមបីបាច់ថែរក្សា ឯកឧត្តម សេរី កុសល ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងលោកជំទាវ បុត្រា បុត្រី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២។
យើងខ្ញុំ សូមលើកហត្ថ គោរពជូនពរ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២២ សូមគោរព ជូនចំពោះ ឯកឧត្តម និង លោកជំទាវ បុត្រា បុត្រី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់តាមថែរក្សា ឯកឧត្តម និងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមណែកដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។
ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្រកបដោយពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕