ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកនៃអគ្គនាយក ក.ប.ប.និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

(រាជធានីភ្នំពេញ)៖លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា។​​
ក្នុងកិច្ចប្រជុំនេះលោកស្រី​​ តឹករ៉េត កំរង រដ្ឋលេខាធិការ លោក​​ ម៉ក់​ ពេជ្ជរិទ្ធ​ រដ្ឋលេខាធិការ​ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជ​កម្ម ក្រោមការសម្របសម្រួលពី លោក​​ ស៊ា ម៉ៅ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។
លោក​​ អ៊ូច ថោងសេង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​ ដោយមានការចូលរួមពីឯកឧត្ដម លោក លោកស្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្​ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ក្រុមប្រឹក្សាជាតិភាសាខ្មែរ តាមរយៈប្រព័ន្ធអនឡា​ញ(ZOOM)​។