ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. ដែលត្រូវបានផ្តល់អាណត្តិ ដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានបន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ក្នុងន័យពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ។
ជាលទ្ធផល កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យសរុបចំនួន ៣៧ស្ថានីយ/ដេប៉ូ ស្ថិតក្នុងស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកព្រះនេត្រព្រះ ស្រុកអូជ្រៅ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ចំណែក នៅស្រុករមាសហែក ខេត្តស្វាយរៀង ស្រុកកូនមុំ និងក្រុងបានលុង ខេត្តរតនៈគិរី និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលក្នុងនោះដេប៉ូចំនួន១៦ ត្រូវបានមន្ត្រីជំនាញប្រចាំនៅខេត្តខាងលើរកឃើញថាមិនមានភាពអនុលោម ចេតនាកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងតាមនីតិវិធី។