មន្រ្តីជំនាញ ក.ប.ប. ធ្វើការផាកពិន័យទៅលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងផ្សេងគ្នាបន្តទៀត ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ ហើយការផាកនេះធ្វើឡើងកាលពីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដែលស្ថិតក្នុងស្រុកបរិបូរណ៍នៃខេត្តកំពង់ឆ្នាំង ស្រុកស្រីសន្ធរនៃខេត្តកំពង់ចាម និងស្រុកភ្នំព្រឹក ស្រុកកំរៀងនៃខេត្តបាត់ដំបង។
លទ្ធផលនៃការត្រួតពិនិត្យឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំង នៃ១៦ស្ថានីយ/ដេប៉ូដែលបានត្រួតពិនិត្យមិនមានអនុលោមភាព និងត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ។