កំពត៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ យូគី អាប៉ោង កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ នៅក្បែរប៉ុស្តឹ៍រដ្ឋបាលនគរបាល ស្ថិតនៅក្នុងភូមិចុងស្រង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដោយគ្មានការរំខានដល់មន្ត្រីអនុវត្តច្បាប់ឡើយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរិះគន់ថា អាជ្ញាធរហាក់ដូចជារក្សាទុកវង់ល្បែងខាងលើនេះជាឆ្នាំងបាយ ដោយមិនខ្វល់ប្រជាពលរដ្ខដេកព្រួយបារម្ភចំពោះអំពើចោរកម្ម និងអំពើហឹង្សា ដែលជាផលរបស់អំពើខុសច្បាប់នេះ។
ប្រជាពលរដ្ឋបាននិយាយថា ការប្រមូលផ្តុំគ្នាលេងល្បែងខុសច្បាប់ ក៏បង្កើតជាប្រភពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដោយសារពួកអ្នកមកលេងល្បែងនៅទីកន្លែងនេះ នឹងចែកចាយបន្ត។
ប្រជាពលរដ្ឋ ដែលដេករងារព្រោះអំពើពាលាអាវ៉ាសែស្ថិតនៅក្បែរផ្ទះ សំណូមពរដល់ឯលោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសង បញ្ជល់មាន់ និងអាប៉ោង ខុសច្បាប់នៅទីតាំងខាងលើនេះផង ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព៕