ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អំណោយរបស់​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ប្រគល់​​ជូនក្រុមប្រឹក្សា​​ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ដើម្បី​​ចែកជូនប្រជាពលរដ្ឋខ្វះខាតប្រមាណ១០០នាក់​ និង​ក្មេងកំព្រា ចាស់ជរា

កំពង់ចាម៖ អំណោយរបស់​​ឧត្តមសេននីយ៍ ហ៊ុន ម៉ាណែត ត្រូវបាន​ផ្តល់ជូនដល់ក្រុមប្រឹក្សាឃុំ លោកតា គណកម្មការអាចារ្យ វត្តក្មេងកំព្រា ចាស់ជរា និងប្រជាពលរដ្ឋ ដែលកំពុងតែ​​ខ្វះខាតប្រមាណ១០០នាក់ ស្ថិត​​នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនៅខេត្តកំពង់ចាមកាលពី​​ថ្ងៃទី២០ ខែមករានេះ។
ឧកញ៉ា ឡូង ហ៊ឺង បានប្រសាសន៍លើកឡើងផ្តាំផ្ញើ​និងការ​​សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងតែគិត​គូរនិងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅតាមមូលដ្ឋានជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជាដើម។
ឧកញ៉ា ឡូង ហ៊ឺង បានបញ្ជាក់ថា «ក្រោមការយកចិត្តទុកដាក់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានកុមារ កុមារកំព្រា និងកុមាពិការមិនតិចទេ ដែលបានពុះពារខិតខំប្រឹងសិក្សានិងទទួលបានចំណេះ ជំនាញដ៏ពិតប្រាកដ និងទទួលបានជោគជ័យហើយក៏បាននិងកំពុងទទួលបានការងារល្អប្រសើរផងដែរ តួយ៉ាងដូចរូបលោកឧកញ៉ា បានឆ្លងកាត់ការតស៊ូ និងពុះពាររាល់ឧបសគ្គជាច្រើន ទើបទទួលបាននូវជោគជ័យដូចសព្វថ្ងៃនេះ »។
លើសពីនេះលោក​​ឧកញ៉ា ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿង​ញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេស ជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។
អំណោយឧត្តមសេននីយ៍ ហ៊ុន ម៉ាណែត រួមមាន កង់ចំនួន០៨គ្រឿងផ្តល់ដល់ក្មេងកំព្រាប្រគេនស៊ីម៉ង១៥តោន ឧបត្ថម្ភការកសាងផ្លូវនៅក្នុងភូមិ ជន្លាត់ដៃ ឧបត្ថម្ភស្រ្តីទើបសម្រាលទារក និងគ្រោងរៀបចំផ្តល់ផ្ទះចំនួន០៨បន្តទៀតដល់អ្នកក្រីក្រគ្នានទីពឹង ដែលសរុបថវិកាទាំងអស់ប្រមាណ៧០០០ដុល្លា។
ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៊ឹង សូមសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧប​ត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែងជិត៧គីឡូម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨ ដោយមានភ្លើងស៊ុលឡានៅអមសងខាងផ្លូវនៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម​​។