ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន បាន​​ស្នើចំនួន ០៤ ចំណុចសំខាន់ៗ ទៅ​នាយឧត្តមសេនីយ៍ មីន អោងឡាង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពី​រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក​​នាយឧត្តមសេនីយ៍ មីន អោង ឡាង (Min Aung Hlaing) មេដឹកនាំជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។
តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានគូសបញ្ជាក់ និងអំពាវនាវ លោក​ Min Aung Hlaing នូវ ០៤ចំណុចសំខាន់ៗដូចខាងក្រោម ៖
១)សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យ លោក​​ Min Aung Hlaing ខិតខំអនុវត្ត នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន០៥ចំណុចនោះ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ។
២)សម្តេចតេជោស្នើសុំឲ្យ លោក​​ Min Aung Hlaing បង្កលក្ខណៈធ្វើយ៉ាងណា អាចអោយប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាលើកដំបូងនាពេលខាងមុខនេះ ។
៣)អំពាវនាវ សុំអោយភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់នាពេលខាងមុខនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ានបានសម្ដែងនូវការព្រួយបារម្ភ ចំពោះអំពើហិង្សា ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧- ៨ មករា ឆ្នាំ២០២២ កន្លងទៅនេះ ។
ដោយសម្ដេចតេជោ ស្នើសុំធ្វើយ៉ាងណាអោយភាគីទាំងអស់ បង្ហាញនូវភាពអត់ធ្មត់ ដើម្បីធ្វើយ៉ាងណា​ឈានទៅដល់បទឈប់បាញ់នេះ។
៤)សម្តេចតេជោបានអំពាវនាវ និងអញ្ជើញ លោក​ Min Aung Hlaing ចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនប្រទេសមីយ៉ាម៉ាដែលត្រូវការជំនួយជាចាំបាច់ ដូចអ្វីដែលសម្ដេចតេជោធ្លាប់បានលើកឡើងជាមួយឯកឧត្តម Min Aung Hlaing កាលពីពេលទៅនេះ៕