ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញបន្តរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈ ១០ទីតាំង និងពិន័យដលើម្ចាស់ដេប៉ូប្រេងផងដែរ

បណ្តាខេត្ត: មន្រ្តីជំនាញ ក.ប.ប.សាខារាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តព្រៃវែង
កាលពីថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២នេះ នៅតែបន្តការពារសិទ្ធិដល់អ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ និងអំពើមិនស្មោះត្រង់ណាមួយតាមរយៈប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងភូមិសាស្រ្ត នៃខេត្តខាងលើ។

តាមលទ្ធផល នៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពចំនួន ១០ទីតាំងក្នុងចំណោម ២៩ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យទៅតាមនីតិវិធី។