ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេគយចលត័ផ្លូវជាតិលេខ១ បន្តគៀបសង្កត់ជំរិតយកលុយពីអាជីវករប្រឆាំងនឹងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្

(ខេត្តព្រៃវែង)ក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសលើកលែងមិនយកពន្ធលើមុខទំនិញជាចំណីអាហាររយះពេលពីឆ្នាំ ដើម្បីលើកស្ទួយជីវភា ពប្រជាជនកម្ពុជាយ៉ាងណាក្តី។ ប៉ុន្តែលោក ផែន ភឿន ប្រធានស្នាក់ការតំបន់ 2 បង្ការនឹងបង្ក្រាបបទល្មើលរត់ពន្ធមិនយកត្រជៀកស្ដាប់នឹងមិនអនុវត្តន៍តាម សេចក្ដីប្រកាសរបស់ក្រសួងនោះឡើយ។

ក្រុមអាជីវករបាននិយាយថា ដោយសារបន្តគាប់សង្កត់កំណត់យកលុយពីអា ជីវករយលងខ្ញុំអ្នកដឹកទំនិញ បន្លែ ផ្លែឈើ ត្រីសាច់ពីប្រទេសវៀតណាមចូល មកកម្ពុជាតាមផ្លូវជាតិលេខ1 យ៉ាងគគ្លើនដដែល។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមករាឆ្នាំ២០២២ អាជីវករអ្នកដឹកផ្លែឈើបានអះអាងទៀតថា ពួកគាត់ដឹកផ្លែឈើពីប្រទេសវៀតណាមចូលមកកម្ពុជាតាមផ្លូវជាតិ លេខ1។
ដោយប្រើរថយន្តប្រភេទភ្លៅប្រាំគឺមួយជើងត្រូវគយចលត័ផ្លូវជាតិលេខ 1 ដែលមានស្នាក់ការនៅចំណុចឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងកំណត់យក លុយចំនួន 600 000រៀលជាកំហិត។

ចំពោះរថយន្តដឹកបន្លែចំណុះ 2 តោនកន្លះក្នុងមួយជើងត្រូវបង់អោយគយ 100 000រៀល។ ចំនែករថយន្តដឹកផ្លែឈើចំណុះ 5 តោនកំណត់យក 200 000រៀល រថយន្ត វ៉េអង ដឹកផ្លែឈើ ចាប់ពី 300 000រៀល  ទៅ 600 000រៀលក្នុងមួយជើង។

រថយន្តសាំងយ៉ុងដឹកបន្លែក៏ត្រូវលោក ផែន ភឿន កំណត់យក 100 000រៀលសូម្បី រឺម៉កដឹកបន្លែក៏ត្រូវបង់ 80000 ផងដែរក្នុងមួយជើង។
        
អ្នកបើកបររថយន្តនិងក្រុមអាជីវករបានអះអាងដូចៗគ្នាថា តាំងពីមុនរហូតមកដល់ពេលនេះគយចលត័ផ្លូវជាតិលេខមួយក្រោមការដឹកនាំរបស់លោក ផែន ភឿន គឺនៅតែបន្តកំណត់យកលុយពីពួកគាត់ដដែល។


កាលពីថ្ងៃទី១១ ខែ ១ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុបានចេញសេចក្ដីប្រកាសលេខ 009 សហវ ប្រ កស្ដីពីការលើកលែងពន្ធចំពោះទំនិញអាហារជាមូលដ្ឋានរយះពេលពីឆ្នាំ គឺចាប់ពីថ្ងៃទី 01 01 2022 រហូតដល់ថ្ងៃទី 31 12 2022។
   
សូមជំរាបថា មន្រ្តីគយចលត័មានតួនាទីទប់ស្កាត់នឹងបង្រ្កាបបទល្មើសរត់ពន្ធ តែផ្ទុយទៅវិញ លោក ផែន ភឿន យកតួនាទីរបស់ខ្លួនមកគាបសង្កត់កំណត់យកលុយពីអាជីវករអក្នដឹកបន្លែផ្លែឈើត្រីសាច់តាមតែទំនើងចិត្ត។

កាលពីថ្ងៃទី 09 .06 2021 ក្រុមអាជីវករបានផ្ទុះការតវ៉ាម្ដងរួចមកហើយនៅមុខគយចលត័រឿងចាប់ផ្លែឈើរបស់ពួកគាត់។


ក្រុមអាជីវករសំណូមពរយ៉ាងទទូចសូមអោយ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។មេត្តាពិចារណាឡើងវិញនូវរាល់សម្មភាពរបស់លោក ផែន ភឿន ដែលកំពង់អនុវត្តនផ្ទុយពីគោលការរបស់រាជរដ្ឋាភិបាល។

ពាក់ពន្ធ័ករណីរបស់ក្រុមអាជីវករដែលបានលើកឡើងខាងលើ ភ្នាក់ងារសារព័ត៌មាន ដេលី ខ្មែរ(Daily-khmer)មិនអាចសុំការបំភ្លឺពីលោក ផែន ភឿន បាននៅឡើយទេ ។