ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឲ្យកោះហៅមកបំភ្លឺករណីពុករលួយ

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ ធ្វើការបំភ្លឺពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួនដូចជា កឹបកេងលុយម៉ោងបង្រៀនរបស់យោធាចារ្យ ១០៧នាក់ ជាង ១.៦០០លានរៀល។
អង្គភាពប្រឆាំងអំពើពុករលួយចោទថា ឧត្តមសេនីយ៍ឯករូបនេះ ពាក់ព័ន្ធនឹងបទ កិបកេងប្រាក់អន្តរាគមន៍របស់ក្រសួង រួមទាំងប្រាក់ហ្វឹកហ្វឺនជាង ១៣០លានរៀល និងការប្រព្រឹត្តអំពើពុករលួយជាច្រើនទៀត។
សូមជម្រាបថា ការឲ្យបំភ្លឺនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងដែលបានប្តឹងចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានធ្វើលិខិតទៅលោកឧត្តមសេនីយ៍ ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ សុំធ្វើការបំភ្លឺករណីលើកឡើងពីភាពមិនប្រក្រតីមួយវំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច ដោយយោងពាក្យបណ្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលបានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។