ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កែរ រដ្ឋា ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោ ត្រូវបានគណៈ កម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើស រើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២

ខេត្តស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងលោកស្រី ព្រមទាំងមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ សូមគោរពអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា ត្រូវបានគណៈ កម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើស រើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ។
សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពី ស្ថាប័នសន្តិភាពលើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។
ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ។

ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

«មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់សូមផ្ដល់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោ នូវពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។

ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។