ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងបំពេញព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងបំពេញព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនេះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចព្រះញាតិវង្សានុវង្ស ឥស្សរជនជាតិជាន់ខ្ពស់ និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថាក្នុងព្រះរាជកិច្ចនៅទៅក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រតិភូព្រះបរមរាជវាំង នឹងស្ដេចយាង យាង និងអញ្ជើញ ចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារដែលចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
នៅថ្ងៃទី៥ ខែកុម្ភៈ ព្រះអង្គនឹងយាងមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ៕