ភ្នំពេញ: លោក ឌួង ងៀប បានសម្រេចចឮចិត្តដើរចូលគុកព្រៃស ដោយលោកអះអសងថា ព្រោះរងភាពអយុត្តិធម៌ពីតុលារាជធានីភ្នំពេញ។
តាមការបង្ហោះរបស់លោក ឌួង ងៀប នៅលើបណ្តាញសង្គមលើកឡើងថា “ខ្ញុំបាទ ឌួង ងៀប សូមគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សូមមេត្តាជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទ ដោយសុំស្នើសម្តេចទាំងពីរមេត្តាសុំជួយអន្តរាគមន៍ទៅតុលាការកំពូល។
លោកបន្ថែមថា ធ្វើដូច្នោះ ដើម្បីអោយតុលាការកំពូលចុះមកអធិការកិច្ចពិនិត្យមើលសំណុំរឿងរបស់ខ្ញុំបាទនៅសាលាដំបូងរាជធានីភ្នំពេញ ដែលខ្ញុំបាទបានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅ ចោទប្រកាន់ខ្ញុំបាទថា បានឆបោកជនជាតិតៃវ៉ាន់ »៕