ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈនៅក្នុងខេត្តមួយចំនួនមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ ក្នុងទិសដៅបញ្រ្ជាបការយល់ដឹងដល់សាធារណៈជនទូទៅជាពិសេសធុរជន ពាក់ព័ន្ធនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រី ក.ប.ប. អនុវត្តគោលការណ៍ អប់រំណែនាំក៏ដូចជាអនុវត្តច្បាប់ទន្ទឹមគ្នា។
មន្រ្តីបាន​និយាយថា ដូចនេះ យើងសង្កេតឃើញថាអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈហាក់មានការថយចុះ ជាក់ស្តែងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ មន្ត្រី ក.ប.ប. បានបន្តប្រតិបត្តិការអធិការកិច្ចលើអាជីវកម្មប្រេងឥន្ធនៈសរុបចំនួន ២៨ស្ថានីយ/ដេប៉ូ ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ស្រុកអង្គស្នួល ខេត្តកណ្តាល ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខេត្តព្រៃវែង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកទ្រាំង ខេត្តតាកែវ ដែលក្នុងនោះមន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈមិនមានអនុលោមភាពតែ៧ប៉ុណ្ណោះ។
លទ្ធផលនេះអាចឆ្លុះបញ្ចាំងពីការយល់ដឹង និងការចូលរួមរបស់ធុរជនពាក់ព័ន្ធនឹងការអនុវត្តច្បាប់។ យ៉ាងណាមិញ ចំពោះម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រី ក.ប.ប.ចាត់វិធានការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង។