ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» ដែលត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកលស្ថិតក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមដោយថ្នាក់ដឹកនាំសហព័ន្ធសន្តិភាពពិភពលោក និងបណ្តាមេដឹកនាំ អតីតមេដឹកនាំមកពីបណ្តាប្រទេសនានាជាច្រើនរូបទៀត។
នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាជាកិច្ចស្វាគមន៍ចំពោះការផ្តល់ពានរង្វាន់ ដែលជាការផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច សម្រាប់កិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងការរកនូវសុខសន្តិភាពសម្រាប់កម្ពុជា។
ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីប្រកបដោយមហាកិត្តិយសនេះ ៖