ភ្នំពេញ:រដ្ឋលេខាធិការក្រសួងការពារជាតិឯកឧត្តម យន្ត មីន និងលោកជំទាវ សូមគោររពអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូលសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមរដ្ឋលេខាធិការ ផ្ញើសារថា ខ្ញុំមានសេចក្តីសោមស្សរីករាយជាអនេក និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត នៅក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ការទទួលបានពានរង្វាន់សន្តិភាពដ៏អស្ចារ្យមួយនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត និងពិតជាបានឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះវីរភាព សមត្ថភាពនិងស្នាដៃដ៏ឧត្តុង្គឧត្តមដែល សម្តេចតេជោនាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីក្នុងការស្វែងរកសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយឯកភាពជាតិជូនប្រជាជននិងជាតិមាតុភូមិកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យប្រក បដោយចីរភាព បរិយាប័ន្ន និងមានចក្ខុវិស័យវែងឆ្ងាយ។
ពានរង្វាន់នេះ ក៏ជាសក្ខីភាពនៃភាពដ៏ប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើតទំនាក់ទំនងការទូតនិងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តក្នុងតំបន់នឹងលើពិភពលោកដែលធ្វើឱ្យកម្ពុជាមានកិត្យានុ ភាពល្បីរន្ទឺលើឆាកអន្តរជាតិ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមមេត្តាជួយថែរក្សា ការពារ និងប្រស្និទ្ធពរជ័យ បវរសួស្តី មហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី
សូមបានប្រកបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លាដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ និងសម្បូររុងរឿងតរៀងទៅ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់និងដោយស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕