ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន​​«ក.ប.ប.»រៀបចំសិក្ខាសាលាស្ដីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានានូវវឌ្ឍនភាពការងារ»

(មណ្ឌលគិរី)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺមម៉ង់ (GIZ)កាលពី​​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំសិក្ខាសាលាស្ដីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានានូវវឌ្ឍនភាពការងារ» ឮ។
កម្មវិធីនេះ គឺ​​ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Frank Jettke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមការសម្របសម្រួលដោយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់។
សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តគម្រោង COMPETE និង PROTECT រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺមម៉ង់ (GIZ) ព្រមទាំងពិភាក្សាលើផែនការការងារសម្រាប់អនុវត្តបន្តក្រោមគម្រោងទាំងពីរខាងលើ។ ជាមួយគ្នានេះ ក្នុងសិក្ខាសាលានេះក៏មានបណ្ដុះបណ្ដាលលើជំនាញទន់(ភាពជាអ្នកដឹកនាំ)ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម។