(រាជធានីភ្នំពេញ)៖លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងជាលេខាធិការនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់បានចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញនៃគ.ជ.ក.ប.នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២២ ដើម្បីពិនិត្យពិភាក្សានិងផ្តល់ធាតុចូលលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ស្តីពីការពារអ្នកប្រើប្រាស់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ជ.ក.ប.។