ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទវិភាគ៖ តើការញុះញង់របស់អាមេរិក អាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?

បរទេស៖ការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកJoe Bidenថាមានគ្រប់​សុច​នាករទាំងអស់ដែលថា រុស្ស៊ីកំពុងរៀបផែនការចូលឈ្លានពានអ៊ុយក្រែនរួមទាំងសញ្ញានានា ដែលបញ្ជាក់ថា ទីក្រុង Moscowកំពុងអនុវត្តន៍ប្រតិបត្តិការព្យាយាមទម្លាក់កំ​ហុសឲ្យគេបន្ទាប់ពីកងកម្លាំងអ៊ុយក្រែននិងក្រុមឧទ្ទាមគាំទ្រដោយទីក្រុងMoscow បានផ្ទុះអាវុធដាក់គ្នានោះអាចបញ្ជាក់យ៉ាងច្បាស់ថាអាមេរិកពិតជាចង់ឲ្យរុស្ស៊ីចិត្តស្រាល រួចឈ្លានពានអ៊ុយក្រែនជាហេតុធ្វើឲ្យមានការចោទសួរថាតើតើការញុះញង់របស់អាមេរិក អាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?។
លោក Bidenបានព្រមានថា ការឈ្លានពានណាមួយនឹងអាចកើតមាននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។បច្ចុប្បន្នកុំថាឡើយលោក Bidenសូម្បីតែលោកខាងលិច អង្គការអូតង់សុទ្ធតែគិតក្នុងចិត្តថារុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដ ដោយ​សារតែការទាមទាររបស់រុស្ស៊ីទាំង៣ចំណុចធំៗគឺលោកខាងលិចនិងអូតង់មិនព្រមនោះទេដែលការទាមទារទាំងអស់នោះ រួមមានការរក្សាអ៊ុយក្រែនឲ្យនៅក្រៅអូតង់ ក៏ដូចជាអតីតរដ្ឋសហភាពសូវៀតផ្សេងទៀតរំកិលកងកម្លាំងអូតង់ ដឹកនាំដែលអាមេរិកចេញពីអឺរ៉ុបខាងកើតដែលជាតំបន់ក្តៅជាមួយរុស្ស៊ី ហើយនិងធានាសន្តិសុខជូនរុស្ស៊ី ។ ចំណុចទាំងនេះហើយដែលពួកគេនៅតែជឿជាក់ថា ថ្ងៃណាមួយនឹងធ្វើឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដ ។
ទាហានអ៊ុយក្រែននិងក្រុមឧទ្ទាមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់ភាគខាងកើតស្រុកLuhanskកំពុងចោទប្រកាន់ដាក់គ្នាទៅវិញទៅមកពីការបង្កឲ្យមានការវាយប្រយុទ្ធគ្នារីកកាន់តែធំ បន្ទាប់ពីសហរដ្ឋអាមេរិកអះអាងថាក្រុងMoscow កំពុងព្យាយា​មបង្កើតឈុតឆាកជាលេសឈ្លានពានអ៊ុយក្រែន។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីមេបញ្ជាការកងទ័ពអ៊ុយក្រែនបានចោទប្រកាន់ថា កងកម្លាំងគាំទ្ររុស្ស៊ី បានបាញ់កាំភ្លើងធំធុនធ្ងន់ទៅលើស្រុកStanytsia-Luhanska។ ចំណែកឯប្រមុខការទូតអាមេរិកលោក Antony Blinken បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាមីស៊ីលនិងគ្រាប់បែកជាច្រើនគ្រាប់បានទម្លាក់ទូទាំងអ៊ុយក្រែនប្រព័ន្ធទំនាក់ទំនងផ្សេងៗនឹងត្រូវជាប់គាំងការវាយប្រហារតាមប្រព័ន្ធបច្ចេក​វិទ្យានា​នានឹងត្រូវបិទស្ថាប័ននានារបស់អ៊ុយក្រែនតែការលើកឡើងរបស់លោក Blinken ត្រូវបានទីក្រុង Moscowច្រានចោលទាំងស្រុង ហើយនិងចាត់ទុកថាជាការញុះញង់មួយធ្វើឲ្យភាពតានតឹងកាន់តែឡើងកម្តៅខ្លាំង ។
ពាក់ព័ន្ធនឹងភាពតានតឹងនេះដែរទីក្រុង Moscow បានបណ្តេញមន្ត្រីថ្នាក់ទី២ចេញពីស្ថានទូតអាមេរិក ហើយបានចេញលិខិតមួយច្បាប់ជាលាយលក្ខណ៍អក្ស ដោយចោទប្រកាន់ទីក្រុង Washingtonថាមិនអើពើនឹងការទាមទារការធានាសន្តិសុខរបស់ខ្លួន ។
ការបណ្ដេញមន្ត្រីអាមេរិកចេញនេះ បានធ្វើឲ្យស្ថានការដែលកំពុងតែតានតឹងស្រាប់ជុំវិញវិបត្តិអ៊ុយក្រែន ឡើងកំដៅកាន់តែខ្លាំងថែមទៀតរហូតធ្វើឲ្យប្រមុខការទូតអាមេរិកលោក Antony Blinken អំពាវនាវឲ្យទប់ស្កាត់ការផ្ទុះសង្រ្គាមនៅអង្គការសហប្រជាជាតិ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថា លោក Bart Gorman ដែលជាអនុប្រធានបេសកកម្មស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីត្រូវបានបណ្ដេញចេញពីរដ្ឋធានីMoscowកាលពីថ្ងៃព្រហស្បតិ៍ ។
មិនត្រឹមតែប៉ុណ្ណោះនោះទេសហរដ្ឋអាមេរិកនិងរុស្ស៊ីថែមទាំងបានប៉ះសម្តីគ្នានៅអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន ។
ការព្រួយបារម្ភនៃសង្រ្គាមថ្មីនៅអឺរ៉ុបបានកើនឡើង ខណៈលោកBiden បានព្រមានថា ប្រទេសរុស្ស៊ីអាចឈ្លានពានប្រទេសអ៊ុយក្រែនក្នុងរយៈពេលខ្លីខាងមុខនេះហើយការបំពានបានកើនឡើងនៅក្នុងការប្រឈមមុខដាក់គ្នាជាយូរមកហើយនៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលការព្រួយបារម្ភមួយចំនួន អាចបង្កឲ្យមានជម្លោះកាន់តែខ្លាំង ប៉ុន្តែបណ្តាប្រទេសនៅអឺរ៉ុបបានជំរុញឱ្យប្រទេសរុស្ស៊ី បន្ធូរបន្ថយភាពតានតឹង ។
ផ្អែកលើស្ថានភាពជាក់ស្តែងទោះក្នុងកាលៈទេសៈណាក៏ដោយទោះបីជាអាមេរិកញុះញង់ដល់កម្រិតណាក៏ដោយ រុស្ស៊ីនឹងទប់លំនឹងខ្លួនឯង ព្រោះហ្គេមសង្រ្គាមដែលរុស្ស៊ីបានលេង គឺរុស្ស៊ីបានឈ្នះរួចទៅហើយដូច្នេះហើយបើរុស្ស៊ីចង់ឈ្លានពានអ៊ុយក្រែន ដូចគ្នានឹងរុស្ស៊ីចង់បំផ្លាញខ្លួនឯងដែរ ម្យ៉ាងវិញទៀតពិភពលោករង់ចាំតែមើលតែប៉ុណ្ណោះ ថាតើរុស្ស៊ីហ៊ានឬអត់តែបើរុស្ស៊ីហ៊ានគឺរុស្ស៊ីនឹងខាតបង់ធ្ងន់ធ្ងរទាំងទណ្ឌកម្មសេដ្ឋកិច្ច ទាំងការបត់បង់អាយុជីវិតទាហានខ្លួន។
ម្យ៉ាងវិញទៀត ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ីលោក SergeyVershininបានបដិសេធរួចទៅហើយថាកងទ័ពមិនត្រូវបានពង្រាយក្នុងទីតាំងវាយប្រហារនោះទេហើយរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុប៕