ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ឱសថស្ថានលក់ថ្នាំពេទ្យទាំងឡាយ«កុំតម្លើងតម្លៃថ្នាំពេទ្យទៅតាមចិត្តចង់ ពេលលក់ឲ្យប្រជាពលរដ្ឋ»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ទៅម្ចាស់ឱសថស្ថានលក់ថ្នាំពេទ្យទាំងឡាយនៅទូទាំងប្រទេស កុំតម្លើងតម្លៃថ្នាំពេទ្យទៅតាមចិត្តចង់ ហើយយើងត្រូវបង្កើនសមត្ថភាពផ្គត់ផ្គង់ថ្នាំពេទ្យបន្ថែមទៀតជូនប្រជាពរដ្ឋ ក្នុងពេលនៃការរីករាលដាលនៃជំងឺ​​កូវីដបំលែងថ្មីអូមេក្រុង។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈនេះ ក្នុងឱកាសសម្តេចអញ្ជើញ បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកលើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
សម្តេចតេជោបានបញ្ជាក់ថា« ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ចំណុច២ យ៉ាងគឺទី១តម្លៃថ្នាំកុំកង្កើនតម្លៃទៅតាមចិត្តចង់ ព្រោះប្រជាពលរដ្ឋបន្តកន្ទុយគ្នាទៅទិញថ្នាំ ដើម្បីព្យាបាលខ្លួន​ឯងនៅតាមផ្ទះ តែបើនៅមន្ទីរពេទ្យគឺ ពេទ្យមានថ្នាំព្យាហើយ»។
លើសពីនេះសម្តេចតេជោបន្ថែមទៀតថា«ចំណុចទី២ ផ្នែកសុខាភិបាលត្រូវពិនិត្យមើល​​ តើថ្នាំនោះសុទ្ធឬមិនសុទ្ធ ព្រោះថ្នាំក្លែងក្លាយមានច្រើនណាស់សព្វថ្ងៃនេះ សូម្បីតែអាលកុលឬជែលក៏ក្រែងក្លាយដែរ ហើយធ្លាប់ចាប់ក៏ច្រើនដែរ។ ដូច្នោះត្រូវប្រុងប្រយ័ត្នរឿងថ្នាំក្លែងក្លាយដែល​យកមកលក់ឲ្យប្រជាពរដ្ឋនាំឲ្យខូចសុខភាពប្រជាពលរដ្ឋយើងផងដែរ។ ​​