ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​​មន្រ្តី​​ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវបញ្ជាក់ថា នៅ​ឆ្នាំ២០២២រហូតមកដល់ពេលនេះ ពុំ​​​មានករណី​​បទល្មើសនាំឈើប្រណីតចរាចរណ៍​​នោះទេ ​​

រតន:គិរី៖ បន្ទាប់ពីមានការចុះផ្សាយលើសាព័ត៌មាន ដេលីខ្មែរ កាលពី​ថ្ងៃទី១៦ខែមករាឆ្នាំ២០២២កន្លងមក​នេះ ជុំវិញ​សេចក្តីរាយការណ៍ករណី «បទល្មើសនាំឈើប្រណីតបានចរាច​រណ៍​ឡើងវិញនោះ»ប៉ុន្តែ​​ករណីនេះ​ ត្រូវបាន​មន្រ្តី​​មន្រ្តី​​ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវបាន​​បញ្ជាក់នៅថ្ងៃទី២២ខែកុម្ភៈនេះថា បើគិត​រហូតមកដល់ពេលនេះ គឺ​​ពុំ​​​មានករណី​​បទល្មើសនាំឈើប្រណីតចរាចរណ៍​​ឆ្លងដែរន ដូចការលើក​ឡើងពីមជ្ឈដ្ឋាន​នាៗនោះឡើយ ហើយ​មន្រ្តីច្រក​​មិនអនុញ្ញាតិ​​​​​​​ឲ្យ​កើតមានសកម្មភាពដឹកជញ្ជូន​​​នោះដែរ ព្រោះជាអំពើល្មើស​​ច្បាប់​​។​​

មន្រ្តីខាងលើ​ដែលមិន​បញ្ចេញឈ្មោះ​លើក​ឡើង​ថា តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី និងជាប្រធានគោលដៅត្រួតពិនិត្យបារាស់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៃខេត្តរតនគិរី គឺកំពុងតែអនុវត្ត​យ៉ាងម៉ឺងមាត់​ តាម​គោលការណ៍របស់​រាជរដ្ឋាភិបាល ​​ជាពិសេស​​អគ្គនាយកដ្ឋានអន្តោរប្រវេសន៍​ជាដើម ដើម្បីការពារសុវត្ថិភាពនៅតាមព្រំដែនកម្ពុជា វៀតណាម​​​។​​


តាមសេចក្តីបញ្ជាក់ពី​មន្រ្តីខាងលើ​លើក​ឡើងទៀត​ថា រហូតមកដល់ពេលនេះ​ ពុំមានរថយន្ឬឈ្មួញឈើណាហ៊ានដឹកឈើប្រណីតឆ្លងដែនដូចកាលពីមុនៗឆ្នាំកន្លងទៅ​នោះទេ​​​​ មិនដូចការលើកឡើងរបស់ពលរដ្ឋនិងមន្ត្រី មួយចំនួននោះឡើយ ហើយ​​ជាពិសេ​ស​ការ​ដឹក​​ចូលទៅទឹកដីវៀតណាម​ តាមច្រកអន្តរជាតិអូរយ៉ាដាវ គឺគ្មាន​​នោះទេ ហើយសូមសាធារណៈជន​កុំយល់​ច្រឡំចំពោះករណីនេះ​​។