ភ្នំពេញ៖មន្រ្តីសក្កិ៤កន្លះម្នាក់បម្រើការងារនៅអង្គភាពកងពលធំលេខ២កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ លោកវរសេនីយ៍ទោ ហួន ស៊ីហា បានចេញលិខិតបំភ្លឺមកការិយាល័យសារព័ត៌មានដេលីខ្មែរកាលពីថ្ងៃពុធទី២ ខែមិនាឆ្នាំ២០២២ ដោយឲ្យជំនួយការមេធាវីម្នាក់យកឯកសារមកដាក់ផ្ទាល់ ដើម្បីសុំការឆ្លើយបំភ្លឺដែលរងការចោទថាដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទ»។
លិខិតបំភ្លឺរបស់ លោក ហួន សីហា បានបញ្ជាក់ថា« ក្នុងការផ្សាយរបស់សារព័ត៌មានដេលីខ្មែរកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅនេះមានខ្លឹមសារថា« មន្រ្តីសក្កិ៤កន្លះម្នាក់ក្លែងបន្លំសក្តិជាឧត្តមសេនីយ៍ដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទករណីនេះខ្ញុំបាទសូមអះអាងថា ពុំមែនជាការពិតឡើយ »។
នៅក្នុងលិខិតបន្ថែមថា«ម្យាងវិញទៀត បើពិតជាមានជនរងគ្រោះដែលទទួលរងភាពអយុត្តិធម៌ ដូចអ្វីដែលបានចុះផ្សាយ ពីថ្ងៃទី២៨ខែកុម្ភៈពិតប្រាកកដមែន ខ្ញុំបាទសូមឲ្យជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ចដើម្បីតតាង និងដោះស្រាយតាមនីតិវិធីច្បាប់»។
ការិយាល័យនិពន្ធព័ត៌មានដេលីខ្មែរក៏បានពិនិត្យឃើញថា លិខិត លោក ហួន ស៊ីហា មិនបានបញ្ជាក់ គឺទី១ ឈ្មោះសីហា មិនបានបង្ហាញឯកសារពាក់ព័ន្ធនិងការតែងតាំងជាឧត្តមសេនីយ៍ តាមការស្នើសុំពីអង្គភាពសារព័ត៌មានមកបញ្ជាក់នោះទេ។
លើសពីនេះជុំវិញការស្នើសុំបំភ្លឺករណី«យកឈ្មោះនាយឧត្តមសេនីយ៍ ឈុំ សុជាតិ និងការធ្វើឯកសារក្លែងជាសាធារណរបស់ក្រសួងការពារជាតិឲ្យជនរងគ្រោះក៏លោក ហួន សីហា មិនបានផ្តល់ផស្តុតាងឬលិខិតមកបញ្ជាក់នោះដែរ មកការិយាល័យសារព័ត៌មាន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន។
ក៏ប៉ុន្តែ ទាក់ទងទៅនិងការបំភ្លឺរបស់លោក ហួន សីហា ខាងលើនេះ ជនរងគ្រោះធ្លាប់បាន បញ្ជាក់ប្រាប់សារព័ត៌មានដេលីខ្មែរថាលោកវរសេនីយ៍ទោ ហួន សីហា បាននិងកំពុងតែដើរក្លែងបន្លំសក្តិនិងតួនាទីរបស់ជាឧត្តមសេនីយ៍និងជាជំនួយការនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ រួចធ្វើសកម្មភាពឆបោកលុយពីពលរដ្ឋអស់ជាច្រើនគ្រួសារជាថ្នូរបានចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
ជនរងគ្រោះនិយាយថារយៈពេល១ឆ្នាំមកនេះឈ្មោះ ហួន សីហា បានឆបោកលុយជនរងគ្រោះជាច្រើននាក់មកហើយ។ក្រោយមក ឈ្មោះ ហួន សីហា បានយកសេចក្តីប្រកាសក្លែងបន្លំឯកសារ របស់ក្រសួងការពារជាតិថែមទៀតផង។
បច្ចុប្បន្នជនរងគ្រោះជាច្រើននាក់ដែលចាញ់បោកឈ្មោះ ហួន សីហា បាននិងកំពុងតែរៀបចំពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ពលរដ្ឋជារងគ្រោះក៏បានសំណួមពរយ៉ាងទទូច សូមគោរពជូន ចំពោះ សម្តេចពិជ័យ សេនា ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមសម្តេច មេត្តា រកយុត្តិធម៌នឹងចាត់វិធានការលើមន្រ្តីខិលខូចរូបនេះផង កុំឲ្យដើរបោកប្រាស់ឬឆបោកគេទៀត។
«