បាត់ដំបង:សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបង និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទិវានារីអន្តរជាតិ ៨មិនា នៅសាលាស្រុកបាណន់ដែលមានសមាសភាពចូលរួមចំនួន២២២នាក់កាលពីរសៀលថ្ងៃទី០៥-០៣- ២០២២។
សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ជំរាបជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកបាណន់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេស គណបក្សប្រជាជនកម្ពុជាដែលតែងតែគិតគូរនិងជួយប្រជាពលរដ្ឋ ក្នុងគ្រាលំបាកជានិច្ចជាកាលហើយយអ្វីដែលយើងចាំមិនភ្លេចគឺ ក្នុងពេលជំងឺរាតត្បាតនៃជំងឺកូវីដ១៩ រដ្ឋាភិបាលបានស្រោចវ៉ាក់សាំងជូនពលរដ្ឋទាន់ពេលវេលាផងដែរ។
ក្នុងឱកាទិវានារីអន្តរជាតិ ៨មិនានេះ សូមបងប្អូនទាំងអស់គ្នារីករាយនិងសមិទ្ធ ផលដែលយើងមានសព្វថ្ងៃនេះ គឺបានមកពីប្រទេសជាតិយើងមានសុខសន្តិភា ពនិងស្ថេរភាពនយោបាយ និងសេដ្ឋកិច្ជជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។