(រាជធានីភ្នំពេញ)៖មន្រ្តីជំនាញ ក.ប.ប.សាខារាជធានីភ្នំពេញបានចូលរួមសហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញនិងកម្មសិទ្ធិបញ្ញាចុះត្រួតពិនិត្យលើឃ្លាំងស្ដុកលក់ និងចែកចាយនូវមើមខ្ទឹមមួយកន្លែងស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
ការធ្វើប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងគោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកភាពអនុលោមលើទំនិញ និងធានាថាទំនិញនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ជាលទ្ធផលមន្រ្តីជំនាញបានស្រង់យកគំរូសំណាកចំនួន ៨ធ្វើតេស្តបឋមនៅនឹងកន្លែង ដោយរកឃើញ៣គំរូសំណាកមានវិជ្ជមានសារធាតុសំណល់ថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយការផ្អាកចរាចរបណ្ដោះអាសន្ននូវទំនិញទាំងនោះ និងបន្តយកគំរូសំណាកមកវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានបន្តទៀតឱ្យកាន់តែច្បាស់។
នៅថ្ងៃដដែលនោះដែរមន្រ្តីជំនាញ ក.ប.បរាជធានីភ្នំពេញនិងក្រុមការងារចំពោះកិច្ចចអនឡាញនិងកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋាន ក.ប.ប.បានចូលរួមជាមួយព្រះរាជអជ្ញារងរាជធានីភ្នំពេញនិងគណៈកម្មាធិការប្រឆាំងបទល្មើសក្លែងក្លាយចុះឆែកឆេរនៅឃ្លាំងស្ដុកលក់ និងចែកចាយផលិតផលមួយកន្លែងដើម្បីស្វែករកភាពមិនអនុលោមភាពផ្សេងៗផងដែរ។