បារាំង៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Renault បាននិយាយនៅថ្ងៃនេះថា ខ្លួននឹងផ្អាកបន្ទាន់ប្រតិបត្តិការនៅរោងចក្រក្នុងទីក្រុងម៉ូស្កូ ក្រោយទីក្រុងគីវ អំពាវនាវឲ្យធ្វើពហិកាក្រុមហ៊ុនដែលបន្តសង្វាក់ផលិតកម្មនៅក្នុងប្រទេសរុស្ស៊ី ។
ក្រុមហ៊ុន Renault បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេកំពុងពិចារណាផងដែរលើលទ្ធភាពនៃជម្រើសសម្រាប់សាខាក្រុមហ៊ុនរុស្ស៊ី Avtovaz ដោយពួកគេបានបន្ទាបទស្សនវិស័យហិរញ្ញវត្ថុឆ្នាំ ២០២២ របស់ខ្លួនរួចទៅហើយ ដើម្បីកែប្រែកម្រិតប្រាក់ចំណេញប្រហែល ៣ភាគរយ ។
ការប្រកាសបែបនេះ បានកើតមានឡើង ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyបាននិយាយប្រាប់ក្រុមតំណាងរាស្រ្តបារាំងកាលពីព្រឹកមិញថា ក្រុមហ៊ុនបារាំង ដែលរួមទាំងក្រុមហ៊ុន Renault និងក្រុមហ៊ុនលក់រាយ Auchanត្រូវតែចាកចេញពីទីផ្សាររុស្ស៊ី ។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាម Video Conferenceទៅកាន់សភាបារាំងថា ក្រុមហ៊ុន Renault, Auchan និងក្រុមហ៊ុន Leroy Merlin ត្រូវតែបញ្ឈប់ការឧបត្ថម្ភម៉ាស៊ីនសង្រ្គាមរុស្ស៊ី បញ្ឈប់ផ្តល់ហិរញ្ញបទានដល់ឃាតករសម្លាប់កុមារ និងស្រ្តី ហើយនិងចាប់រំលោភ ។
ក្រុមហ៊ុនបារាំង ត្រូវតែចាក់ចេញពីទីផ្សាររុស្ស៊ី ។
អង្គុយនៅលើតុ ពាក់អាវយឺត khaki លោក Zelensky ទទួលបានការក្រោកឈររាងជាពងក្រពើពីក្រុមតំណាងរាស្រ្តបារាំង ក្រោយការអំពាវនាវរបស់លោក ។
ពេលមានសំណើររបស់លោក ក្រុមតំណាងរាស្រ្តទាំងនេះ បានស្មឹងស្មាតរយៈពេល ១នាទីផងដែរ ដើម្បីរំឭកដល់ជនរងគ្រោះក្នុងសង្រ្គាមរយៈពេលជិត ១ខែកន្លងមកនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Renault ដែលមិនបានធ្វើអត្ថាធិប្បាយលើការពន្យល់របស់ខ្លួនចំពោះរុស្ស៊ី ចាប់តាំងពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែននោះ បដិសេធន៍មិនផ្តល់អនុសាសន៍ណាមួយលើការអំពាវនាវរបស់លោក Zelensky ៕