ភ្នំពេញ:លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានជួបប្រជុំពិភាក្សាជាមួយលោកស្រី រីបែកា បែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO)ប្រចាំកម្ពុជានៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២២។
គោលបំណងនៃកិច្ចជួបពិភាក្សានេះគឺចង់សំដែងការគួរសមក្នុងនាមជាប្រធានអង្គការថ្មី និងពិភាក្សាកម្មវិធីអភិវឌ្ឍន៍របស់អង្គការទាំងក្នុងប្រទេសនិងតំបន់ ពិសេសការជួយអនុវិស័យចិញ្ចឹមសត្វបន្ទាប់ពីការផ្ទុះជំងឺកូវីដ១៩ និងតម្រូវការផ្សេងទៀតរបស់អគ្គនាយកដ្ឋាន។
កិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយ កដ្ឋាន និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ។
បន្ទាប់ពីកិច្ចប្រជុំនេះបានបញ្ចប់លោកស្រីក៍បានអញ្ជើញទៅទស្សកិច្ចនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វលើការងារវិភាគជំងឺសត្វ ភាពស៊ាំនឹងឱសថប្រឆាំងមេរោគនិងកាកសំណល់បសុឱសថនៅក្នុងផលិតផលសត្វ។