ភ្នំពេញ:លោក ឃួន អ៊ន់ អតីតប្រធានអង្គរក្សការពារផ្ទាល់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិបានទទួលមរណ:ភាពហើយនៅវេលាម៉ោង៥ ល្ងាច ថ្ងៃទី៥ ខែមេសានេះដោយរោគគារពាធ ស្ថិតនៅភូមិ ល្ងើន ឃុំកណ្តឹងរាយ ស្រុកកញ្ចៀច ខេត្តព្រៃវែង ។
ការងាររបស់លោកចុងក្រោយគឺ១១ឆ្នាំនេះ លោកបានផ្ទេរមកនាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃនាឆ្នាំ២០១១ ក្រោយព្រះបរមរាជវាំងរាជធានីភ្នំពេញ ហើយលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានបុគ្គលិកបម្រើការងាររហូតដល់ចូលនិវត្តន៍។
កាលពីថ្ងៃទី១មេសាឆ្នាំ២០១១ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចុះ ហត្ថលេខាដាក់ឲ្យចូលនិវត្តន៍មន្ត្រីចំនួន ៩៤នាក់ ក្នុងចំណោមនោះមាន លោក ឃួន អ៊ន ដែរ។
ដំណឹងមរណ:ភាពនេះ គឺជាការសោកស្តាយបំផុត ចំពោះការបាត់បង់នូវបញ្ញាវន្តខ្មែរ អ្នកស្នេហាជាតិនិងការពារផលប្រយោជន៍ជាតិ ជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងប្តូរផ្តាច់ សម្រាប់ជាតិនិងទឹកដីខ្មែរ។