អាមេរិក៖ សេចក្តីរាយការណ៍បានឲ្យដឹងថា គណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitterបានជួបជាមួយលោក Elon Musk កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីពិនិត្យមើលការដេញថ្លៃ ៤៣ពាន់លានដុល្លាររបស់លោក សម្រាប់បណ្តាញព័ត៌មានសង្គមមួយនេះ ។
បន្ទាប់ពីប្រធានក្រុមហ៊ុន Tesla រូបនេះ ដំបូងប្រកាសពីការដេញថ្លៃរបស់លោក ថ្នាក់គ្រប់គ្រងក្រុមហ៊ុន Twitter បានប្រកាសយុទ្ធសាស្រ្តបង្វិលទិស ដើម្បីការពារការទិញផ្តាច់អរិភាពដ៏មានសក្តានុពលណាមួយ ។
លោក Muskគ្រោងផ្តល់ហិរញ្ញប្បទានការដេញថ្លៃរបស់លោក ដោយមានការគាំទ្រពីធនាគារចម្ចីប្រាក់អាមេរិក Morgan Stanley និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុន Twitterបដិសេធន៍ធ្វើសេចក្តីអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងសេចក្តីរាយការណ៍មួយនេះ ។
រឿងរ៉ាវលម្អិតពីវិធីដែលលោក Muskចង់ផ្តល់ហិរញ្ញប្បទានការដេញថ្លៃរបស់លោក ដែលត្រូវបានបង្ហាញដល់និយតករអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើឱ្យគណៈក្រុមប្រឹក្សាភិបាលមានសមាជិក ១១រូបរបស់ក្រុមហ៊ុន Twitterចាត់ទុកថាជាកិច្ចព្រមព្រៀងអាចទៅរួច ។
នេះបើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters, New York Times និង Bloomberg ដោយលើកឡើងពីប្រភពសុំមិនបញ្ចេញឈ្មោះជាច្រើន ។
យោងតាមឯកសារនិយតករអាមេរិក បានឲ្យដឹងថា លោក Muskដែលមានភាគហ៊ុនជាង ៩ភាគរយនៅក្រុមហ៊ុន Twitterបានរៀបចំកញ្ចប់ហិរញ្ញប្បទាន ៤៦.៥ពាន់លានដុល្លា សម្រាប់ការដេញថ្លៃរបស់គាត់។
ការផ្តល់ហិរញ្ញប្បទាននេះដែរ បានមកពីអចលនទ្រព្យផ្ទាល់ខ្លួនរបស់លោក និងការគាំទ្រពីធនាគារ Morgan Stanley ហើយនិងក្រុមហ៊ុនផ្សេងទៀត ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់ភាគហ៊ុនជាច្រើនរបស់ក្រុមហ៊ុន Twitterបានទាក់ទងទៅកាន់ក្រុមហ៊ុន ក្រោយលោក Tuskប្រកាសផែនការផ្តល់ហិរញ្ញប្បទាន និងជំរុញមិនត្រូវបាត់បង់ឱកាសសម្រាប់កិច្ចព្រមព្រៀងដ៏មានសក្តានុពលនោះដែរ ។
លោក Dan Ives គឺជាអ្នកវិភាគនៅក្រុមហ៊ុនវិនិយោគទុន Wedbush Securities បាននិយាយថា ក្រុមនិយោគិនជាច្រើន នឹងយល់ឃើញថា ការពិភាក្សានេះ គឺជាការចាប់ផ្តើមការបញ្ចប់សម្រាប់ក្រុមហ៊ុន Twitterជាក្រុមហ៊ុនសាធារណៈ ក្នុងនោះ លោក Muskស្ថិតលើផ្លូវទទួលបានក្រុមហ៊ុន លុះត្រាតែមានអ្នកដេញថ្លៃទី២ ចូលមកពាក់ព័ន្ធ ។
លោក Ives បន្តទៀតថា ការប៉ុនប៉ងគ្រប់គ្រងអរិភាពដោយលោក Muskដែលជាអ្នកមានជាងគេបំផុតនៅលើពិភពលោក នឹងដាក់សំពាធបន្ថែមទៀត លើក្រុមប្រឹក្សាភិបាលឲ្យមានការគាំទ្ររបស់ពួកគេរបស់ពួកគេនៅក្នុងសង្រ្គាម Game of Thrones សម្រាប់ក្រុមហ៊ុន Twitter៕