អាមេរិក៖គណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitterបានឈានដល់កិច្ចព្រមព្រៀងផ្ទេរសិទ្ធិគ្រប់គ្រងតម្លៃ ៤៤ពាន់លានដុល្លារពីមហាសេដ្ឋី Elon Musk ។
លោក Musk ដែលបានដាក់ការដេញថ្លៃដ៏គួរភ្ញាក់ផ្អើលកាលពីរយៈពេលមិនដល់២សប្តាហ៍មុន បាននិយាយថា ក្រុមហ៊ុន Twitter មាននូវសក្តានុពលដ៏អស្ចារ្យមួយដែលោកត្រូវស្រាយ ។
លោក បានអំពាវនាវផងដែរឲ្យមានការផ្លាស់ប្តូរចាប់ពីការបន្ធូរបន្ថយការរឹតត្បិតមាតិការបស់ខ្លួន រហូតដល់ការលុបបំបាត់គណនីក្លែងក្លាយ ។
កាលពីដំបូងឡើយ ក្រុមហ៊ុន Twitter បានច្រានចោលការដេញថ្លៃរបស់លោក Muskប៉ុន្តែបច្ចុប្បន្នពួកគេសុំឲ្យម្ចាស់ភាគហ៊ុនបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀង។
យោងតាមទស្សនាវដ្តី Forbesបានឲ្យដឹងថា លោក Muskគឺជាមហាសេដ្ឋីមានលុយច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិតម្លៃប្រមាណជា ២៧៣.៦ពាន់លានដុល្លារ ដោយសារតែភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលលោកគ្រប់គ្រង ។ លោកដឹកនាំក្រុមហ៊ុនអវកាស SpaceX ផងដែរ ។
លោក Muskនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសកិច្ចព្រមព្រៀងនេះថា សេរីភាពការនិយាយស្តី គឺជាគ្រឹះដ៏រឹងមាំធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរបាន ហើយក្រុមហ៊ុន Twitter គឺជាចតុរង្គទីក្រុងឌីជីថល ជាកន្លែងដែលបញ្ហាចាំបាច់ចំពោះអនាគតមនុស្សជាតិ ត្រូវបានជជែកដេញដោល ។
លោកបន្តថា លោកចង់ធ្វើឲ្យក្រុមហ៊ុន Twitterល្អជាងពេលណាណាទាំងអស់ តាមរយៈធ្វើឲ្យល្អប្រសើរឡើងផលិតផលជាមួយនឹងលក្ខណៈពិសេសថ្មី ធ្វើឲ្យក្បួនដោះស្រាយក្លាយជាប្រភពបើកចំហរ ដើម្បីបង្កើនទំនុកចិត្ត កម្ចាត់វីរុសឥតបានការ ហើយនិងធ្វើឲ្យប្រើប្រាស់បានសម្រាប់មនុស្សជាតិទាំងអស់ ។
លោក Muskនិយាយទៀតថា ក្រុមហ៊ុន Twitterមាននូវសក្តានុពលដ៏អស្ចារ្យ លោកទន្ទឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុន និងសហគមន៍អ្នកប្រើប្រាស់ ដើម្បីស្រាយវា ។
ការផ្ទេរសិទ្ធិគ្រប់គ្រងនេះដែរ បានកើតមានឡើង ស្របពេលដែលក្រុមហ៊ុន Twitterប្រឈមនឹងសំពាធកើនឡើងពីក្រុមអ្នកនយោបាយ និងនិយ័តករ ពាក់ព័ន្ធនឹងមាតិកាដែលលេចឡើងនៅលើកម្មវិធីរបស់វា ៕