ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក Elon Musk៖វិស័យធុរកិច្ចនិងរដ្ឋាភិបាលត្រូវបង់ថ្លៃតិចតួចដើម្បីបន្តប្រើប្រាស់បណ្តាញសង្គម Twitter

អន្តរជាតិ៖ ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា អ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ច និងរដ្ឋាភិបាល អាចនឹងត្រូវបង់ថ្លៃតិចតួច ដើម្បីបន្តនៅលើបណ្តាញសង្គម Twitter ។
ការលើកឡើងបែបនេះ បានកើតមានឡើង ក្រោយពេលគណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitterបានព្រមព្រៀងផ្ទេរសិទ្ធិគ្រប់គ្រងតម្លៃ ៤៤ពាន់លានដុល្លារដល់លោក Musk ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Musk បាននិយាយថា គេហទំព័រមួយនេះ តែងតែឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ធម្មតា ។
កាលពីមុន លោកធ្លាប់បាននិយាយថាលោកចង់ធ្វើឲ្យបណ្តាញសង្គម Twitterល្អប្រសើរជាងមុនពេលណាណាទាំងអស់ តាមរយៈការធ្វើឲ្យល្អប្រសើរឡើងផលិតផលជាមួយនឹងលក្ខណៈពិសេសថ្មី ។
ប៉ុន្តែក្រុមហ៊ុនTwitterមិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើរធ្វើសេចក្តីអត្ថាធិប្បាយរបស់ BBC ។
កាលពីដំបូងឡើយ លោក Muskបានបង្ហោះ Link ទៅកាន់ CNN Story ដោយអំពាវនាវឲ្យក្រុមហ៊ុនធំៗបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក ធ្វើពហិកា Twitter បើសិនជាលោក Muskបង្កើតឡើងវិញមាតិកា គោលនយោបាយសម្របសម្រួលកំណត់ពាក្យស្អប់ខ្ពើម ។
លោកបាននិយាយជំទាស់ថា គោលនយោបាយសម្របសម្រួលក្រុមហ៊ុន Twitter ដើរតួជាការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ ។
ចាប់តាំងពីព្រមព្រៀងទិញក្រុមហ៊ុន Twitterមក លោក Muskបាននិយាយថា លោកចង់ឲ្យមានការរីកចម្រើន ដើម្បីជួយបង្កើនភាពទាក់ទាញនូវអ្វីដែលលោកចាត់ទុកថាជាវេទិកាពិសេស ។
លោកបាននិយាយថា លោកនឹងណែនាំឲ្យមានលក្ខណៈពិសេសថ្មី និងស្នើសុំឲ្យមានការផ្លាស់ប្តូរសេវាកម្មជាវលាភថ្មីរបស់ខ្លួន គឺ Twitter Blue ដែលរួមទាំងការកាត់បន្ថយតម្លៃផងដែរ ។
ក្រុមហ៊ុន Twitter បាននិយាយថា សេវាកម្មបង់ថ្លៃបន្ថែម នឹងបន្ថែមលក្ខណៈពិសេសថ្មី ដូចជា ប៊ូតុង Undo Tweet, Bookmarks និង Reader Mode ជាដើម ៕