ភ្នំពេញ:លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកកទុក្ខសពរបស់ ទ្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានទទួលមរណភាពដោយជំងឺគាំងបឹះដូង។
ព្រឹទ្ធាចារ្យ ហ៊ុន ណេង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធសព ព្រឹទ្ធចារ្យ ហ៊ុន ណេង បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។
សូមជំរាបថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ទទួលបានគោរមងារជា «សម្ដេចឧត្ដមទេពញាណ» នេះបើយោងតាមព្រះរាជក្រឹត្យមួយតែងតាំងដោយព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ខែឧសភានេះ។