ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ម្ចាស់ហាងមាស ពេជ្រ ចំរើនសុវត្ថិភាពរងការចោទពីតំណាងចែកចាយ«ករណីឆបោកលុយទិញមាស»

ភ្នំពេញ៖ តំណាងពលរដ្ឋអ្នកទិញមាសមកពីបណ្តាខេត្តមួយចំនួន ដែលជាតំណាង​ចែក​ចាយហាង មាស«ពេជ្រ ចំរើនសុវត្ថិភាព»នៅថ្ងៃទី១០ខែឧសភានេះបានប្រាប់សារព័ត៌មានដេលីខ្មែរថា ពួកគាត់បានទិញមាសនៅហាង ពេជ្រ ចំរើនសុវត្ថិភាពរយៈពេលជិត១ឆ្នាំ មកហើយ ដោយទិញក្នុងតម្លៃម្នាក់ៗចាប់ពី២ម៉ឺន ៥ពាន់ដុល្លារ ក្នុងតម្លៃកក់ប្រាក់ ៥០ភាគរយនៃតម្លៃមាស។
អ្នកស្រី ប៉ាល់ សៀប អាយុ ៣៩ឆ្នាំ មកពីខេត្តកោះកុងដែលបានទិញមាសនៅហាងពេជ្រ ចំរើនសុវត្ថិភាព បាននិយាយថា អ្នកស្រីបានទិញនិងព្រមព្រៀងកក់ប្រាក់ចំនួន៥០ភាគរយនៃតម្លៃមាស ដើម្បីយកទៅលក់ ប៉ុន្តែម្ចាស់ហាងបានឲ្យយកផ្លាកទីនទៅលក់សិន នៅពេលបានលក់ឲ្យភ្ញៀវហើយ ផ្លាទីននោះប្រើបានតែ១ សប្តាហ៍ ប៉ុណ្ណះ រួចឡើងពណ៌ខ្មៅ ទើបទាមទារឲ្យដូរយកមាសវិញ។
អ្នកស្រីលើកឡើងថា ម្ចាស់ហាងខាងលើបានដូឲ្យតែមួយដងគត់ចំនួនមាស២ តម្លឹង ស្មើទឹកប្រាក់៤៨០០ ដុល្លារជាងតែប៉ុណ្ណោះ តែសល់ប៉ុន្មានបានត្រឹមសន្យាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ឲ្យមកដូ ប៉ុន្តែមិនបានដូរឲ្យនោះទេ រហូតដល់នាងខ្ញុំឡើងមកទល់ភ្នំពេញ ដើម្បីទាមទាររកដំណោះស្រាយ។
ស្រ្តីឈ្មោះ ប៉ាល់ សៀប បានទិញមាស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០​២២ បានចុះធ្វើ​តំណាងសាខាហាងមាស ពេជ្យ ចំរើនសុវត្ថិ ដោយកក់លុយ​​ ក្នុងតម្លៃ២ម៉ឺន៥ ពាន់ដុល្លារ។
ចំពោះបញ្ហានេះអ្នកស្រីលើកឡើងថា ដោយសាររឿងដូច្នោះហើយ អ្នកស្រីមានអារម្មណ៍​ខកចិត្តយ៉ាងខ្លាំង ចំពោះម្ចាស់ហាងនេះរហូតដល់សព្វថ្ងៃនេះ។​​
អ្នកស្រីបន្ថែមទៀតថា «នាងខ្ញុំគិតថា គាត់ម្ចាស់ហាងបានបន្តសន្យាអូសបន្លាយក្នុងការដូពីផ្លាកទីនទៅមាសមកនាងខ្ញុំចំនួន ៣ដងហើយ ដោយលើកពេលរហូត ក្នុងខែនីមួយៗ និងមិនព្រមដោះស្រាយជូននាងខ្ញុំទេ។ពេលនេះនាងខ្ញុំចង់ឲ្យម្ចាស់ហាងនេះដូផ្លាកទីនជាលុយមកវិញ ព្រោះនាងខ្ញុំអស់សង្ឃឹមនិងបាត់ទំនុកចិត្តលើថៅកែហាង ពេជ្រ ចំរើនសុវត្ថិភាព ទៀតហើយ»។

ស្រ្តីជនរងគ្រោះខាងលើបានចាត់ទុកថា ការរកស៊ីដូច្នោះគឺជាករណីឆបោកលើអ្នករកស៊ីស្លូតត្រង់ ហើយអ្នកទិញផ្សេងទៀតមានការកំរាមកំហែកយ៉ាងខ្លាំងមកលើតំណាងចែកចាយផ្សេងទៀត ប៉ុន្តែពួកគាត់មិនហ៊ានតតាំងដោយសារមានការគំរាមកំហែក។
សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី១០ខែឧសភានេះ បានទាក់ទងសុំការបំភ្លឺពីម្ចាស់ ហាង ពេជ្រ ចំរើន សុវត្ថិភាព ប៉ុន្តែលេខទូរស័ព្ទមិនអាចទទួលការហៅចូលបាននោះទេ។
អ្នកទិញមាសម្នាក់ក្នុងចំណោម អ្នកទិញជាច្រើននាក់ទៀត បានលើកឡើថា អ្វីដែលពួកគាត់ចង់បាន គឺចង់ឲ្យម្ចាស់ហាងពេជ្រ នោះសងជាលុយទៅពួកគាត់វិញ បើមិនដូច្នោះទេ ពួកគាត់នឹងរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការតាមផ្លូវច្បាប់។
សម្រាប់តំណាងចែកចាយមាសមួយចំនួនបានសំណូមពរឲ្យម្ចាស់ ហាង មាស ពេជ្រ ចំរើនសុវត្ថិភាព ដោះស្រាយជួនពួកគាត់ឲ្យលឿន និងដោយសារពួកគាត់ម្នាក់ៗយកលុយមកទិញគឺ ខ្ចីលុយពីធនាគារស្ទើរតែទាំងអស់។
សូមបញ្ជាក់ថា ហាងមាស ពេជ្រ ចំរើនសុវត្ថិភាព មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៦Aសង្កាត់ព្រែកលាភខណ្ឌជ្រោយសង្វា រាជធានីភ្នំពេញ ដែលម្ចាស់ហាងឈ្មោះ ចំរើន សុវត្ថិភាពជាថៅកែ។