ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនានិងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរ ដ្ឋអាមេរិក

សហរដ្ឋអាមេរិក: នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គម ដែលរស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។
ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីនឹករលឹកជាពន់ពេក ចំពោះលោកពូម៉ក់ ហឺន និងភរិយា ដ៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាមេរិក និងដែលបានតាមដានជាប់ជាប្រចាំចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញពីសម័យកាលមួយទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញ នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

មគ្គទេសក៏ឯក នៃនយោបាយឈ្នះ ឈ្នះ ដែលនាំកម្ពុជាខ្ពស់មុខ ខ្ពស់មាត់ ស្មើសិទ្ធស្មើភាព ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោក មិនថាប្រទេសតូច ប្រទេសធំ មានរឺក្រនោះឡើយ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា បើទោះបីជាមិនដែលបានជួបមុខគ្នា ក៏ពិតមែន ប៉ុន្តែសម្តេចបានស្តាប់នូវរាល់សម្លេងអ្នកវិភាគទាំងអស់ ដើម្បីរូបសម្តេចបានដឹកពីអ្វីដែលជាការចង់បានការតិៈទានលើការដឹកនាំរបស់បុគ្គលនយោបាយប្រមុខរាជរដ្ឋាភិបាលក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាលអ្នកណាធ្វើខុសអ្នកណាល្អ អ្នកណាអាក្រក់ ព្រោះយើងមិនមែនសុទ្ធល្អបានយើងទទួល អាក្រក់ទម្លាក់កំហុសទៅអ្នកដទៃ នោះប្រទេសជាតិមិនមានការរីកចំរើននោះទេ។

នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី លោកពូ ម៉ក់ ហឺន និង ភរិយា បានសំដែងនូវភាពក្តុកក្តួល ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីដោយផ្ទាល់ បើទោះបីជារូបសម្តេចមានកម្មវិធីមមាញឹកបែបណាក៏ដោយ។
លោកពូក៏បានវាយតម្លៃខ្ពស់ ពីកម្មវិធីនោយោបាយ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដឹកនាំជោគវាសនាអនាគតប្រទេសកម្ពុជា ឆ្លងកាត់ពីភ្នក់ភ្លើងសង្រ្គាមរបបប្រល័យពូជសាសន៍ សង្រ្គាមផ្ទៃក្នុងរហូតកម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ក្រោយការប្រកាសដាក់ចេញនយោបាយឈ្នះ ឈ្នះ ពិសេសការដឹកនាំនិងកសាងប្រទេសកម្ពុជាមានការរីកចំរើន ក្នុងល្បឿនមួយយ៉ាងឆាប់រហ័សបំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីរូបលោកដឹងក្តីរហូតដល់វ័យចំណាស់ក្នុងពេលបច្ចុប្បន្ននេះ។
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារសាមគ្គី ក្នុងលក្ខណៈមហាគ្រួសារខ្មែរជាមួយក្រុមវិភាគបណ្តាញសង្គមដែលមានវត្តមានក្នុងពិធីសំណេះសំណាលគ្នានោះ ក្នុងបរិយាកាសស្និទ្ធស្នាល រ៉ាក់ទាក់ និងការគោរពស្រឡាញ់ដូចក្នុងមហាគ្រួសារខ្មែរតែមួយ៕