បរទេស៖ ក្រុមហ៊ុន Appleបានបាត់បងតំណែងជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតនៅលើពិភពលោក ស្របពេលមានការលក់ភាគហ៊ុនយ៉ាងទូលំទូលាយនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ។
ក្រុមហ៊ុនផលិតប្រេង និងឧស្ម័ន Aramco របស់អារ៉ាប៊ីសាអូឌីត ដណ្តើមបានតំណែងកំពូលនេះវិញ ពីក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ ជាលើកដំបូង ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ។
ក្រុមអ្នកវិនិយោគិន បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Appleខណៈពេលដែលពួកគេបោះជំហានឆ្ពោះទៅរកអ្វីដែលពួកគេយល់ឃើញថាជាអចលនទ្រព្យមានហានិភ័យតិច ។
ដោយឡែក ក្រុមហ៊ុន Bitcoin ដែលជាក្រុមហ៊ុនឌីជីថល និងរូបិយប័ណ្ណឌីជីថលធំផ្សេងទៀត បានបន្តធ្លាក់ចុះយ៉ាងលឿនផងដែរ ។
ភាគហ៊ុននៅក្រុមហ៊ុន Apple បានធ្លាក់ចុះជាង ៤ភាគរយនៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ជាថ្ងៃដែលគេវាយតម្លៃផ្សារភាគហ៊ុនសម្រាប់ក្រុមហ៊ុនមួយនេះ ចំនួន ២.៣៧សែកកោដិលានដុល្លារ ។
ការវាយតម្លៃបែបនេះ ធ្វើឲ្យពួកគេបាត់បង់តំណែងជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតនៅលើពិភពលោក ទៅឲ្យក្រុមហ៊ុនផលិតប្រេង និងឧស្ម័ន Aramco ដែលមានតម្លៃ ២.៤២សែនកោដិដុល្លារ ។
វាគឺជាលើកដំបូងហើយដែលក្រុមហ៊ុន Aramco គ្រងតំណែងកំពូលជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតនៅលើពិភពលោក ចាប់តាំងពីឆ្នាំ ២០២០ ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតថាមពលមួនេះ បានហក់ឡើងខ្ពស់ក្នុងឆ្នាំនេះ ស្របពេលដែលតម្លៃប្រេងឆៅ និងឧស្ម័នធម្មជាតិ ហក់ឡើងខ្ពស់ដូចគ្នា ។
ភាគហ៊ុនក្រុមហ៊ុន Apple បានធ្លាក់ចុះជិត ២០ភាគរយ ចាប់តាំងពីដើមឆ្នាំនេះ ក្រោយការលក់ភាគហ៊ុនរបស់ពួកគេ។
ចំណែកឯក្រុមហ៊ុនបច្ចេកវិទ្យា Nasdaq បានធ្លាក់ចុះ ៣,២ភាគរយនៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ក្រោយទិន្នន័យផ្លូវការ បង្ហាញថា អតិផរណាសហរដ្ឋអាមេរិក នៅតែមានកម្រិតខ្ពស់ជាងគេក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ ។
ការកើនឡើងតម្លៃ បានក្លាយជាការគំរាមកំហែងធំជាងគេបំផុតតែមួយគត់ ចំពោះការងើបឡើងវិញសេដ្ឋកិច្ចសកល ស្របពេលដែលវាងើបឡើងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។
ធនាគារកណ្តាលនៅលើពិភពលោក បានឆ្លើយតបនឹងបញ្ហាមួយនេះ ជាមួយនឹងការដំឡើងអត្រាការប្រាក់ ក្នុងគោលដៅងាកចេញពីការវិនិយោគទុនហានិភ័យជាងមុន ក្រោយមានក្តីកង្វល់ថា ការខ្ចីលុយអត្រាការប្រាក់ខ្ពស់ជាងមុន នឹងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ ៕