ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ភ្នំពេញ: ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២២ សម្រាប់កៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងមូលនិធិគន្ធបុប្ផាកម្ពុជានិងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ពិធីនេះមានកសរអញ្ជើញចូលរួមពី លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។

លោកបណ្ឌិតអគ្គនាយកបានមានប្រសាសន៍ថា ការចូលរួមក្នុងមូលនិធិគន្ធបុប្ផានេះ គឺស្របតាមចក្ខុវិស័យនិងបេសកកម្មក្នុងការអភិវឌ្ឍសង្គម។ជាពិសេសធនាគារARDBជាធនាគាររដ្ឋ ហើយផ្តោតលើការអភិវឌ្ឍសង្គមដោយផ្តល់ឥណទានទៅក្នុងវិស័យកសិកម្មក្នុងអត្រាការប្រាក់ទាបដែលមិនផ្តោតលើប្រាក់ចំណេញ។
ជាងនេះទៅទៀត បុគ្គលិកធនាគារ ARDB ទាំងអស់ត្រូវតែមានចក្ខុវិស័យចូលរួមក្នុងការអភិវឌ្ឍសង្គមដោយមិនត្រូវគិតតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ជាក់ស្តែង បុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ ARDB បានចូលរួមបដិភាគថវិកាផ្ទាល់ខ្លួន ក្នុងមូលនិធិគន្ធបុប្ផា តាមរយៈធនាគារ ARDB។

អនុស្សរណៈយោគយល់គ្នានេះធ្វើឡើង ដើម្បីបញ្ជាក់ពីឆន្ទៈនៃ ភាគីទាំង២ក្នុងការសហការដើម្បីពង្រឹងនិងពង្រីកលទ្ធភាពនៃការប្រមូលវិភាគទានសប្បុរសធម៌ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជាសំដៅរួម ចំណែកធានានិរន្តរភាពនៃការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមានប្រសិទ្ធភាព និងមិនគិតថ្លៃដល់កុមារកម្ពុជា។