ព្រៃវែង ៖ លោក អ៊ុច ញ៉ិន ពលរដ្ឋរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលអះអាងថា លោកបានទិញដីពីឈ្មោះ ជឹម អឿន នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីឆ្នាំ២០០៨ ប៉ុន្តែជាថ្មីម្តងទៀតឡូវនេះ លោកបានទទួចស្នើសុំឲ្យលោក ប្រធានមន្ទីរសុរិយោដីខេត្តព្រៃវែងពន្លឿននៃការចុះស្រាវជ្រាវនិងដោះស្រាយករណីដីស្រះ៣កន្លែង ដែលរងភាពអយុត្តិធម៌អស់ពេលជាច្រើនឆ្នាំ។
ការស្នើសុំរបស់ពលរដ្ឋខខាងលើនេះធ្វើឡើង ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកាលពេលថ្មីៗនេះ ដោយលោក អ៊ុច ញ៉ិន បាននិយាយថា កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០០៨ លោក បានទិញដីពីឈ្មោះ ជឹម អឿន មានលិខិតទិញលក់តាមច្បាប់ ប៉ុន្តែអាជ្ញាធរ ភូមិ ឃុំ គ្រាន់តែដឹងឮមិនព្រមប្រថាប់ត្រាឲ្យនោះទេ ហើយកន្លងទៅដីនោះក៏មិនមានបុគ្គលណាមករារាំងឬកាន់កាប់នោះដែរ។
លោក អ៊ុច ញ៉ិន បានលើកឡើងទៀតថា ករណីដីលោកខាងលើនេះ រហូតដល់ថ្ងៃទី២១ខែមីនា ឆ្នាំ២០២០ លោកក៏បានដាំបង្គោលលើដីរបស់ខ្លួន ស្រាប់តែមានឈ្មោះ ហោ ម៉េងគី បានអះអាងថា គាត់បានទិញដីលោកពីឈ្មោះ ទេព សាម៉ន ដែលគេស្គាល់ថា ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងទៅវិញ ហើយករណីនេះ លោកបានដាក់ពាក្យបណ្តឹងឈានដល់តុលាការ រួចហើយ ដោយតុលាការបានចេញដិការរក្សាការពារ បញ្ជូនសុំណុំរឿងនេះទៅឲ្យមន្ទីរដែនដីខេត្ត ដោះស្រាយនឹងស្រាវជ្រាវឡើងវិញ ។
លោកបានលើកឡើងទៀតថា រហូតមកដល់ពេលនេះ លោកមិនទាន់អាចធ្វើអ្វីលើដីរបស់ខ្លួន ឡើយ ដោយសារតែអ្នកមានអំណាចម្នាក់ជាអ្នកតំណាងរាស្រ្ត បានឃុបឃិតគ្នាជាមួយនិងមន្រ្តីថ្នាក់ភូមិ ឃុំ ទើបរឿងនេះម្ចាស់ដីបែរជាមិនអាចកាន់កាប់និងអាស្រ័យផលបាននោះទេ។
ពលរដ្ឋររូបនេះនិយាយទៀតថា «រឿងនេះ បើមិនមានការឃុតឃិតគ្នាទេ ដីរបស់លោកមិនអាចគេរារាំងនោះដែរ ហើយតាមពិតពួកគាត់បានរំលោភយកដីរបស់ខ្ញុំហើយខ្ញុំរង់ចាំដោះស្រាយនៅថ្នាក់ឃុំជាច្រើនឆ្នាំមកហើយ តែមិនទាន់ទទួលបានយុត្តិធម៌នោះនៅឡើយទេ»។
លោកបានលើកឡើងទៀតថា ក្រោយមកលោកបានដាក់ពាក្យទៅឃុំអ្នកលឿងស្រុកពាមរ ដើម្បីដោះស្រាយ ប៉ុន្តែខាង លោក ទេព សាម៉ន មិនមកដោះស្រាយនោះទេ។ រួចមកលោកបានដាំបង្គោល៧ ដើម ស្រាប់តែ លោក ហោ ម៉េងគី បានមកឃាត់កុំឲ្យដាំបង្គោល ដោយលោកមេឃុំ ឈ្មោះ ភោគ ថាន់ បញ្ជារឲ្យដកចោល ដោយមិនទាន់បញ្ជាក់ហេតុផលត្រឹមត្រូវទាល់តែសោះជុំវិញរឿងនេះ។
លោកបានបន្ថែមថា លោកទាមទារឲ្យបានដីគ្រប់ចំនួនរបស់លោកមកវិញ គឺចំនួន៣កន្លែងជាដីស្រះមកជាកម្មសិទ្ធិវិញ ដោយសារតែខាងតុលាការបានចេញសេចក្តីសម្រេចនឹងចាត់ចែងឲ្យមន្ទីរសុរិយោដីខេត្ត ពិនិត្យករណីនេះឡើងវិញ តាមសេចក្តីសម្រេចរបស់តុលាការ។
ជុំវិញករណីនេះ សារព័ត៌មាន ដេលីខ្មែរ នៅពុំទាន់សុំការបំភ្លឺពី លោក ទេព សាម៉ន ដែលគេស្គាល់ថា ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងនិងលោក ហោ ម៉េងគី បាននៅឡើយទេ ពាក់ព័ន្ធវិវាទដីស្រះនេះ។
ចំណែក លោក ជឹម អឿន អាយុ៦០ ឆ្នាំរស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ខេត្តព្រៃវែងបានទទួលស្គាល់ថា លោកពិតជាបានលក់ដីឲ្យឈ្មោះ អ៊ុច ញ៉ិន ទំហំ ២៥អាមែន ហើយដីនោះគ្មានអ្នករារាំងនោះទេ ហើយដីនោះប្រភេទដីកសិកម្ម ដាំល្ងរ រួចក្រោយមកបានជីកស្រះយកទឹកដំាដំណាំផ្សេងៗ។
ម្ចាស់ដីចាស់ខាងលើបានទទួលស្នើសុំឲ្យអាជ្ញាធរខេត្ត ជាពិសេស ប្រធានមន្ទីរនគរូបនីយកម្ម និងសំណង់ ជួយរកដំណោះស្រាយ ឲ្យឈ្មោះ អ៊ុច ញ៉ិន ផង ព្រោះគាត់ពិតជាម្ចាស់កម្មសិទ្ធិដីនេះពិតប្រាកដកមែន ដែលអាជ្ញាធរគួរតែជួយគាត់ហើយបើមិនដូច្នោះ ជនខិលខូច នៅតែបន្តសកម្មភាពរំលោភបំពានលើជនស្លូតត្រង់ជាបន្តទៀត។