ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានាធិបតីរុស្ស៊ី លោក Putin បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់

អន្តរជាតិ:ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងសន្តិសុខស្បៀងពិភពលោក។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកPutinបានជូនដំណឹងដល់លោកMacronនិង Scholz អំពីការវិវឌ្ឍន៍ចុងក្រោយបំផុតនៃប្រតិបត្តិការ យោធាពិសេសរបស់រុស្ស៊ី (Russian special military opposition) នៅអ៊ុយក្រែន ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីគោរពយ៉ាងតឹងរឹងនូវបទដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ។

ចំពោះ​កិច្ចចរចា​សន្តិភាព​រវាង​អ្នក​ចរចា​រុស្ស៊ី​និង​អ៊ុយក្រែន​វិញ លោក​ Putin បាន​បញ្ជាក់​ថា ភាគី​រុស្ស៊ី​បើក​ចំហ​ដើម្បី​បន្ត​កិច្ចសន្ទនា​ដែល​ជាប់គាំង​។

មេដឹកនាំរុស្ស៊ីបានរិះគន់ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអស្ថិរភាព និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។

នៅពេលពិភាក្សាអំពីបញ្ហាធានាសន្តិសុខស្បៀងពិភពលោក លោក Putin បាននិយាយថា ការលំបាកក្នុងការផ្គត់ផ្គង់ស្បៀងគឺបណ្តាលមកពីគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលខុសឆ្គងរបស់ប្រទេសលោកខាងលិច ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីរបស់ពួកគេ។